ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក់កប​ម្ល៉េះ​! ទិញ​ពី​ម្ដង​២០​ម៉ឺន​រៀល ២​ថ្ងៃ​លក់​អស់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ក្រុម​នោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀ.ន ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​

ខេត្តកណ្ដាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ពើក ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ក្រុម​នោះ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​កាបូប ស្ថិត​នៅ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ។

ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ផុ​ន ប៊ុ​ន​ណាត អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ជា​អ្នក​ជួញដូរ និង​ចែកចាយ​យ៉ាង​សកម្ម​បំផុត និង​ម្នាក់​ទៀត​ឈ្មោះ ម៉ឹង មាន អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ជា​អ្នក​ប្រើប្រាស់​ផង និង​ផ្ដល់​បន្ទប់​សម្រាប់​ជួញដូរ ចែកចាយ​ផង​។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​រួម​មាន ៖ ម្សៅ​ក្រាម​.​ស​ថ្លា​ជា​ប្រភេទ​ម៉ា​ទឹកកក​៥​កញ្ចប់​តូច​, ទូរស័ព្ទ​ដៃ​ណូ​គៀ​ចុច​ពិល​១​គ្រឿង​, លុយ​១០.០០០​រៀល និង​វត្ថុ​សំរាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ចាប់ខ្លួន​ជន​ខាងលើ កម្លាំង​នគរបាល​ទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​កំពុង​ធ្វើ​សកម្មភាព​នៅ​ត្រង់​ចំណុច​ខាងលើ​។ ពេល​នោះ​កម្លាំង​ក៏​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​តែ​ម្ដង បន្ទាប់​មក​នាំ​សាកសួរ ហើយ​ជនសង្ស័យ​ឈ្មោះ ផុ​ន ប៊ុ​ន​ណាត​នោះ​បាន​ប្រាប់​ថា ចំពោះ​ថ្នាំ​ញៀន​នោះ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​មោក វាសនា មាន​ទីលំនៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ ដោយ​ទិញ​ក្នុង​តម្លៃ​២០​ម៉ឺន​រៀល ដើម្បី​យក​ទៅ​លក់​បន្ត ហើយ​តែ​២​ថ្ងៃ​ប៉ុណ្ណឹង គឺ​លក់​អស់ហើយ បន្ទាប់​មក​ក៏​ទៅ​ទិញ​ទៀត ហើយ​អត់​ដែល​យូរ​ឡើយ គឺ​ពិតជា​កាក់កប​ខ្លាំង​ណាស់​។

នេះ​គឺជា​ចម្លើយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សម្រាប់​មុខរបរ​ដែល​ខុសច្បាប់​នេះ តែ​ក្រោយ​ពេល​សាកសួរ និង​កសាង​សំណុំរឿង​រួច ជន​នោះ​ត្រូវ​កម្លាំង​នគរបាល​ខាងលើ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕