ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចារ​ណាស់​! បាត់​ចៅ​ខំ​ដើរ​រក លុះ​ឃើញ​ស្រាប់តែ​អណ្តែត​ទឹក​

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​តូច​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លា.ប់ ខណៈ​ពេល​រត់​តាម​បងប្រុស​ជិះ​កង់​ដើរ​លេង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​តូច​ម្នាក់​បាន​លង់ទឹក​ស្រះ​ស្លាប់ ខណៈ​ពេល​រត់​តាម​បងប្រុស​ជិះ​កង់​ដើរ​លេង ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ កិ​ញ ពិ​ទូ អាយុ​២​ឆ្នាំ រស់នៅ​ជាមួយ​ជីតា​ឈ្មោះ ស្មុគ កិ​ញ អាយុ​៦៥​ឆ្នាំ និង​ជីដូន​នៅ​ភូមិ​កើតហេតុ ចំណែក​ម្តាយ​ឪពុក​ទៅ​រកស៊ី​ធ្វើការ​នៅ​ប្រទេស​ថៃ ចំណែក​បងប្រុស​ក្មេង​រង​គ្រោះ​ឈ្មោះ​អឿ​ន វ៉ា ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​។

តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ក្មេង​ប្រុស​រង​គ្រោះ​បាន​រត់​តាម​បងប្រុស​របស់​គេ​ដែល​ជិះ​កង់​ទៅ​លេង​ក្នុង​វត្ត​ត្របែក តែ​បងប្រុស​របស់​គេ​មិនដឹង​ថា ប្អូន​រត់​តាម​ទេ លុះដល់​ជីតា​ត្រឡប់​មក​ពី​ភូមិ​ក្បាល​ខ្ទីង​វិញ​មិនឃើញ​ចៅ ក៏​សួរ​ប្រពន្ធ​គាត់​ថា បាត់​ចៅ​ទៅ​ណា​ហើយ​មិនឃើញ ពេល​នោះ​មានការ​សង្ស័យ​ក៏​ស្រែកហៅ​ញាតិ​បងប្អូន​ជួយ​រក លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ប្រទះ​ឃើញ​សព​ក្មេង​ប្រុស​អណ្តែត​ក្នុង​ទឹកស្រះ​ខាងត្បូង​វត្ត​ចម្ងាយ​៥០​ម៉ែត្រ ដែល​មានទឹក​ជម្រៅ​២,៥០​ម៉ែត្រ​។ ចំណែក​សព​ក្មេង​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោកសង្រេង និង​ក្តី​អាឡោះអាល័យ​ពន់ពេក​៕