ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ពលករ​ខ្មែរ​ខ្លះ​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថៃ ខ្លះ​ទៀត​នឹង​ត្រូវ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ថៃ​រួច​ហើយ​នោះ បាន​ទទួល​ព័ត៌​មាន​ថា

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ថៃ​រួច​ហើយ​នោះ បាន​ទទួល​ព័ត៌​មាន​ថា ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ចំនួន ២២៥ នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០១៧​ នៅ​កន្លែង​ស្នាក់​នៅ​របស់​ពលករ​សំណង់ ក្នុងស្រុក​បាន​ឡា​មុង​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ ពលករ​ចំនួន ៤០ នាក់​ មាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូរ តែ​ធ្វើការ​ខុស​កន្លែង​។ ចំណែក​ពលករ​២​នាក់​ផ្សេង​ទៀត​មាន​បណ្ណ​អនុញ្ញាត​ការងារ​ក្លែងក្លាយ និង​ពលករ​១៨៣​នាក់ ពុំ​មាន​ឯកសារ​អ្វី​ទាំងអស់​។​

លោក​ជុំ សុន្ទរី​បាន​ឲ្យ​ដឹង​ទៀត​ថា​ ៖ «ពលករ​ខ្មែរ​ដែល​ពុំ​មាន​ឯកសារ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប​ញ្ជួ​ន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​ប​ញ្ជួ​ន​ត្រឡប់​មក​កម្ពុជា​វិញ រីឯ​ពលករ​ដែល​មាន​បណ្ណ​ពណ៌​ស៊ី​ជម្ពូរ តែ​ធ្វើការ​ខុស​កន្លែង និង​មាន​បណ្ណ​អនុញ្ញាត​ការងារ​ក្លែងក្លាយ​នឹង​ត្រូវ​ប​ញ្ជួ​ន​ឡើង​តុលាការ​»​។