ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានដែក​បេ​ឡេ​និង​ត្រូវ​កាត់​ផ្តាច់​៤​ថ្ងៃ​ទៀត

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ស្ពានដែក​បេ​ឡេច​ម្ងា​យ​២៥២​ម៉ែត្រ និង​ទទឹង​៤​កន្លះ ស្ថិត​នៅ​ទន្លេស្រែពក ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន និង​ត្រូវ​កាត់​ផ្តាច់ ដោយ​ការ​រុះរើ​ពី​កម្លាំង​មធ្យោបាយ​នៃ​មន្ទីរ​សាធារណការ និង​

ខេត្តស្ទឹងត្រែង ៖ ស្ពានដែក​បេ​ឡេច​ម្ងា​យ​២៥២​ម៉ែត្រ និង​ទទឹង​៤​កន្លះ ស្ថិត​នៅ​ទន្លេស្រែពក ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន និង​ត្រូវ​កាត់​ផ្តាច់ ដោយ​ការ​រុះរើ​ពី​កម្លាំង​មធ្យោបាយ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ក្នុង​កំឡុង​៤​ថ្ងៃ​ទៀត គឺ​ថ្ងៃ​ទី​២ កក្កដា ខាង​មុខ​នេះ ។

មុន​ការ​រុះរើ​កាត់​ផ្តាច់​ស្ពានដែក​បេ​ឡេ​ខាងលើ​នេះ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ជ្រាប​ជូន​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​កាលពី​ថ្ងៃ​ទី​២០ មិថុនា ដោយ​ជម្រាប​ថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ក​ក្ត​ដា ២០១៧ ខាង​មុខ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ (HLSS2) នឹង​ចាប់ផ្តើម​បិទ​ទំនប់ ដើម្បី​សាកល្បង​ប្រព័ន្ធ​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ជា​ផែនការ​បន្ទាន់​សំរាប់​ឈាន​ទៅ​បិទ​ទំនប់​ជា​អចិន្ត្រៃយ៍​ក្នុង​ខែកញ្ញា​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ទន្ទឹម​ការ​ជូនដំណឹង​ខាងលើ មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ត្រៀមកម្លាំង​ដើម្បី​អនុវត្ត​ការងារ​រុះរើ​ជា​ស្រេច ដោយ​ពន្យា​ពេល​រយៈពេល​៤​ថ្ងៃ និង​ត្រូវ​អនុវត្ត​ជាក់ស្តែង​។ ជាមួយ​គ្នា​នេះ​ដែល​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ បាន​ចុះ​តវ៉ា​មិន​ឱ្យ​មាន​រុះរើ​កាត់​ផ្តា​ត់​ស្ពានដែក​នោះ​ឡើយ តែ​ទោះ​យ៉ាង​មិ​ញ​អភិបាលរង​ខេត្ត​ម្នាក់​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល និង​លើក​មូលហេតុ​ដល់​ប្រជាពលរដ្ឋ​ទាំង​ផង​ដែរ​។