ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ដី​រំលោ.ភ​យក​ទេ គេ​រំលោ.ភ​យក​សមុទ្រ​ម្ដង

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់ បញ្ហា​រំលោ.ភ​ដី​ព្រែក សមុទ្រ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ពី​សំណាក់​បុគ្គល​មួយ​ចំនួន​នៅ​តែ​មាន បើសិនជា​អាជ្ញាធរ​មិន​មាន​វិធានកា​រតិ​ង​រឹង​និង​យកចិត្តទុកដាក់​តាមដាន​ទេ​នោះ ការ​លួច​ឆ្មក់​វាទ​ទី យក​មក​នៅ​តែ​បន្ត​កើត​មាន ។

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់ បញ្ហា​រំលោភ​ដី​ព្រែក សមុទ្រ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ពី​សំណាក់​បុគ្គល​មួយ​ចំនួន​នៅ​តែ​មាន បើសិនជា​អាជ្ញាធរ​មិន​មាន​វិធានកា​រតិ​ង​រឹង​និង​យកចិត្តទុកដាក់​តាមដាន​ទេ​នោះ  ការ​លួច​ឆ្មក់​វាទ​ទី  យក​មក​នៅ​តែ​បន្ត​កើត​មាន ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ ក្រុមការងារ​ថ្នាក់​ស្រុក​ព្រៃ​នប់ បាន​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​បោះបង្គោល​ហ៊ុំ​ព័ទ្ធ​ចូល​ក្នុង​សមុទ្រ នៅ​ចំណុច​មាត់ពាម ស្ថិត​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​រំលោភ​បំពាន​ដោយ​ខុសច្បាប់ ។ លោក ព្រំ ប៊ុ​ន្នី នាយក​រដ្ឋបាល​សាលាស្រុក ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​នោះ បាន​ឲ្យ​ដឹង​ថា ៖ បន្ទាប់​ពី​ក្រុមការងារ​ចុះ​ទៅ​ដល់ ជាក់ស្តែង​ឃើញ​មាន​កម្មករ​ចំនួន​៣​នាក់ កំពុង​សម្រួច​បង្គោល​ស្មាច់ បម្រុង​យក​ទៅ​បោះ​ក្នុង​សមុទ្រ ដោយ​ប្រើ​បង្គោល​ស្មាច់ ប្រវែង​ជា​២​ម៉ែត្រ ប្រមាណ​២០០​ដើម និង​បង្គោល​ស្មាច់​កាត់​ជា​ពីរ​កំណាត់​មាន​ចំនួន​ប្រមាណ​ជា​៥០​ដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ក្នុង​សមុទ្រ​ក៏​មាន​បង្គោល​ស្មាច់​ដែល​ត្រូវ​បាន​គេ​បោះ​រួច​ជា​ស្រេច មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ និង​មាន​បោះបង្គោល​តម្រុយ​តូច​ៗ​ហ៊ុំ​ព័ទ្ធ​ចូល​ក្នុង​សមុទ្រ ទំហំ​ប្រមាណ​៣​ហិ​កតា​ទៀត ។ លោក ព្រំ ប៊ុ​ន្នី បាន​បន្ត​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញជាក់ស្តែង ក្រុមការងារ​បាន​ឯកភាព​ដកហូត ប្រមូល​បង្គោល​ស្មាច់​ទាំងនោះ យក​មក​រក្សា​ទុក​នៅ​សាលាឃុំ​បិត​ត្រាំ​ង ចំណែក​មនុស្ស​ចំនួន​៣​នាក់ ដែល​ជា​កម្មករ​ត្រូវ​បាន​ណែនាំ​ឲ្យ​រុះរើ​បង្គោល​ដែល​បាន​បោះ​ចូល​ក្នុង​សមុទ្រ​រួច​ចេញ និង​លុប​ចេញ អ្វី​ដែល​បាន​ជីក​ឲ្យ​ដូច​ដើម​វិញ ព្រមទាំង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនេះ ចាប់ពី​ពេល​នេះ​តទៅ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តាម​ប្រភព​ក្រៅផ្លូវការ​ថា ការ​ចូល​ទន្ទ្រាន​បោះបង្គោល​ចូល​ក្នុង​សមុទ្រ​នេះ ច្បាស់​ជា​មិនមែន​ប្រជាពលរដ្ឋ​តូចតាច​ឡើយ ច្បាស់​ជា​មាន​បុគ្គល​ធំ ដែល​ឈរ​ចង្អុល​ពីក្រោយ ។ តែ​ទោះបី​យ៉ាងណា ការ​ទន្ទ្រាន​ខាងលើ ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល ពី​សំណាក់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ទោះបី​ស្ថិត​ក្នុង​ការ​អប់រំ តែ​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ការពារ​សម្បត្តិ​រដ្ឋ ។