ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ភូមិ​ក្រោយ​ពី​ប្រទះ​ឃើញ​…

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លា.ប់​អណ្តែត​ទឹក​បឹង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ។

ខេត្តកំពង់ធំ ៖ ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់​អណ្តែត​ទឹក​បឹង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ លឹ​ម ណា​ល់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ បាន​លង់ទឹក​ស្លាប់​នៅ​ចំនុច​បឹង​ប្រាំង ស្ថិត​ក្នុងភូមិ​រការ​ជួ ឃុំ​ខ្លែង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ខាងលើ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​តែងតែ​នាំ​គ្នា​និយាយ​ថា លោកពូ​ណា​ល់​ៗ គាត់​ចូល​ចិត្ត​ពិសារ​ស្រា​ជា​រៀងរាល់ថ្ងៃ​រួច​ហើយ​ទៅ​រក​ត្រី​នៅ​ក្នុង​បឹង​ប្រាំង មិនដឹង​ជា​មូលហេតុ​អ្វី​បានជា​ស្លាប់​យ៉ាង​ដូច្នេះ ។

សមត្ថកិច្ច​បន្ត​ថា បើ​យើង​តាម​ការ​ពិនិត្យ​សាកសព​ឃើញ​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត ឬ​ក៏​ឃាតកម្ម​អ្វី​នៅទេ ពីព្រោះ​នៅ​លើ​សាកសព​គ្មាន​ស្លាកស្នាម​វាយដំ​នោះ​ឡើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្រវឹងស្រា​ហើយ​ទៅ​រក​ត្រី​ក៏​ត្រូវ​លង់ទឹក​ស្លាប់​តែ​ម្តង​ទៅ ៕