ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ស្លា.ប់ក្នុងស្រះនេះ តែគ្មានអ្នកដឹង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលបន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ សង្ស័យ​លង់ទឹក​ស្រះ​ស្លា.ប់ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ មិថុនា ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលបន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ សង្ស័យ​លង់ទឹក​ស្រះ​ស្លាប់ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ មិថុនា ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក ក្នុងភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ប្រភព​ពី​អាវុធហត្ថ​ថា ជន​រង​គ្រោះ​ឈ្មោះ​រី សា​រិ ហៅ​អួ​ក អាយុ​៤២​ឆ្នាំ (​ជា​មនុស្ស​ញៀន​ស្រា​ម្នាក់​) មាន​ទីលំនៅ​ក្នុង​ក្រុម​ទី​៣១ ភូមិ​ប៉ោយ​យង់ ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

គួរ​បញ្ជាក់​ថា ជន​រង​គ្រោះ​រូប​នេះ​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​២៧ មិថុនា ដោយ​ក្រុម​គ្រួសារ​បាន​តាម​រក​ដែរ ប៉ុន្តែ​រក​មិនឃើញ​នោះ​ទេ ។ លុះ​នៅ​វេលា​កើត​ហ​តុ ស្រាប់តែ​មាន​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​គាត់​តែ​ម្តង ស្ថិត​ស្រះ​ទឹក​ខាង​ត្បួ​ង​ផ្ទះ​ចម្ងាយ​១៥​ម៉ែត្រ​របស់​ឈ្មោះ​ថាប់ ឃៀត ។

ទោះបីជា​យ៉ាងណា ខាង​កម្លាំង​ជំនាញ​ជំនាញ​អធិការ​ស្រុក​ថ្មគោល បាន​ធ្វើ​កោសល្យវិច័យ​ លើ​សាកសព​រួច​ទើប​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។