ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យក​ទាហាន​ការពារ​គ្រឿងចក្រ ឈួ​ស​ដំណាំ​ពលរដ្ឋ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រុម​ទាហាន​ប្រមាណ​១០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ឈរ​ការពារ​គ្រឿងចក្រ​ដែល​កំពង់ធ្វើការ​ឈួ​ស​ឆាយ​ផលដំណាំ​ពលរដ្ឋ ធ្វើ​ឱ្យ​ពលរដ្ឋ​ក្តៅក្រហាយ​នាំ​គ្នា​មក​តវ៉ា និង​រារាំង កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​អណ្តូង​៣ ហៅ​ភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ស្ត្រី​ម្នាក់​ឈ្មោះ អ៊ឹម ច​ន្ថា ដែល​ជា​តំណាង​ឱ្យ​ពលរដ្ឋ បានឱ្យ​ដឹង​ថា ផ្ទៃដី​ចំនួន​៥០០​ហិ​កតា មាន​ពលរដ្ឋ​ចំនួន​១២០​គ្រួសារ​រស់នៅ និង​បង្កបង្កើត​ផល​ជា​រៀង​រាល់​ឆ្នាំ ចាប់​តាំង​អំឡុង​ឆ្នាំ​២០០០ និង​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត ចូល​បង្កបង្កើត​ផល​នៅ​ឆ្នាំ​១៩៩៨​មក​ម្លេះ ។ ក្រោយមក​នៅ​ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​បាន​ចេញ​អាជ្ញា​ប័ន​ទៅ​ឱ្យ​ក្រុមហ៊ុន ទំ​រីង​រាំ​ប៊ឺ និង​ដាយ​តា​រាំ​ប៊ឺ ចូល​មក​វិនិយោគ​លើ​ដី​សម្បទាន​សេ​កិច្ច ជា​ពិសេស​គឺ​អនុវត្ត​តាម​គោលនយោបាយ​រូបមន្ត​ស្បែក​ខ្លា មិន​ធ្វើ​ឱ្យ​ប៉ះពាល​ដែនដី​ព្រៃ​សហគមន៍ និង​ប្រជាពលរដ្ឋ ។ ស្ត្រី​តំណាង​ឱ្យ​ពលរដ្ឋ​ដដែល​បាន​បន្ត​ថា ក្រុមហ៊ុន​ទាំង​២​ខាងលើ បាន​ចុះ​មក​វិយោគ​ឈួ​ស​ឆាយដី​ព្រៃស្រោង ដែល​ជា​ជុំរក​សត្វ ហើយ​ឈួ​ស​ឆាយ​ផ្ទះសម្បែង ផលដំណាំ​ប្រជាពលរដ្ឋ​អស់​គ្មាន​សល់ ។ ពលរដ្ឋ​បាន​ដាក់​ពា​ក្រ​បណ្តឹង​ឱ្យ​លោក​អាជ្ញាធរ​ជួយ​ដោះស្រាយ​ហើយ មិន​យកចិត្ត​ទុក្ខ​ដាក់​ឡើយ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដល់​ក្រសួងមហាផ្ទៃ និង​ការិយាល័យ​សម្តេច ហើយ​សម្តេច​បាន​ដោះស្រាយ​កាត់​ដី​ចំនួន​៥០០​ហិ​កតា​នេះ ពី​ក្រុមហ៊ុន​ប្រគល់​ឱ្យ​ពលរដ្ឋ​ចូល​មក​កាន់កាប់​ប្រើប្រាស់​ដូច​ដើម​វិញ ។

ស្ត្រី​តំណាង​ឱ្យ​ពលរដ្ឋ​បាន​បញ្ចា​ក់ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​កាត់​ដី​នេះ​ឱ្យ​ពលរដ្ឋ​នោះ ក្រុមហ៊ុន​បាន​បាត់ឈ្មោះ​ជា​យូរហើយ ស្រាប់តែ​ងើប​មក​វិញ យក​គ្រឿងចក្រ និង​ទាហាន​អង្គភាព​សឹក​រង​ខេត្តឧត្តរមានជ័យ ប្រមាណ​១០​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ការពារ​គ្រឿងចក្រ​ឈួ​ស​ផលដំណាំ​ប្រជាពលរដ្ឋ​អស់​ចំនួន​ប្រមាណ​ជាង​២​ហិ​កតា ។