ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​ខ្លាច​គ្រប់​គ្នា ពេល​ឃើញ​ចៀម​កើតកូន​បែប​នេះ

6 ឆ្នាំ មុន

​អាហ្វ្រិក​ខាងត្បូង ៖ ប្រជាជន និង​កសិករ​ប្រមាណ​៤​ពាន់​អ្នក​ក្នុង​តំបន់ Lady Frere ក្នុង​ខេត្ត Eastern Cape នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​រស់នៅ​ដោយ​មាន​ភាព​ភ័យ​ខ្លាច បន្ទាប់​ពី​សត្វ​ចៀម​មួយ​ក្បាល​ផ្តល់​កំណើត​ដល់​

​អាហ្វ្រិក​ខាងត្បូង ៖ ប្រជាជន និង​កសិករ​ប្រមាណ​៤​ពាន់​អ្នក​ក្នុង​តំបន់ Lady Frere ក្នុង​ខេត្ត Eastern Cape នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​រស់នៅ​ដោយ​មាន​ភាព​ភ័យ​ខ្លាច បន្ទាប់​ពី​សត្វ​ចៀម​មួយ​ក្បាល​ផ្តល់​កំណើត​ដល់​កូន​ដែល​ពាក់កណ្តាល​ជា​មនុស្ស និង​ពាក់កណ្តាល​ជា​សត្វ ព្រោះ​គិត​ថា ជា​សត្វ​ចម្លែក​ដែល​ត្រូវ​បាន​បញ្ជូន​មក​ដោយ​បិសាច​។

ការ​ភ័យ​ខ្លាច​មានការ​រង្គោះរង្គើរ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​នាយកដ្ឋាន​អភិវឌ្ឍន៍ជនបទ​របស់​ខេត្ត Eastern Cape បញ្ជូន​អ្នកជំនាញ​ទៅ​ធ្វើតេស្ត បន្ទាប់​ពី​រូបភាព​សត្វ​ចម្លែក​ត្រូវ​បាន​ផ្ញើ​ត​គ្នា​យ៉ាង​ល្បីល្បាញ​ក្នុង​សហ​គម​នោះ​។

វេជ្ជបណ្ឌិត Lubabalo Mrwebi ដែល​ជា​ប្រធាន​នាយក​នៃ​សេវាកម្ម​ពេទ្យសត្វ​បាន​ទទួលស្គាល់​ថា ពេល​ដែល​ក្រឡេក​ភ្នែក​មើល​ដំបូង សត្វ​ចៀម​ដែល​បាន​កើតមក​ស្លាប់​ភ្លាម​នេះ មាន​រូបរាង​ស្រ​ដៀង​ទៅ​នឹង​មនុស្ស ប៉ុន្តែ​មិនមែន​ជា​មនុស្ស​ទេ​។

លោក​បាន​និយាយ​ថា «​ពួក​យើង​អាច​បញ្ជាក់​ថា នេះ​មិនមែន​ជា​រូបភាព​ក្លែងក្លាយ​ទេ ហើយ​សត្វ​ចៀម​ដែល​មាន​រូបរាង​ខុស​ប្លែក​នេះ ត្រូវ​បាន​ចាប់កំណើត​ពី​សត្វ​ជៀម​មួយ​ក្នុង​តំបន់ Lady Frere ក្នុង​ស​ប្តា​ហ៍​នេះ​។ ប៉ុន្តែ​វា​មិនមែន​ជា​មនុស្ស​ទេ វា​គឺជា​សត្វ​ចៀម​ដែល​មាន​រូបរាង​ចម្លែក ព្រោះតែ​មេ​របស់​វា​មាន​ជំងឺ​ពេល​ក្នុង​កំឡុង​ពេល​មានគភ៌​។ គួរ​ធ្វើការ​កត់​សម្គាល់ថា សត្វ​ចៀម​មួយ​ក្បាលមាន​ក្រូម៉ូសូម​ចំនួន ២៨​គូ ខណៈ​ដែល​មនុស្ស​មាន ២៣​គូ មាន​ន័យ​ថា មនុស្ស និង​សត្វ​ចៀម​មិន​អាច​បង្កាត់​ពូជ​បានជា​ជីវិត​មួយ​បាន​ទេ​»​។

លោក​បាន​បន្ត​ថា ដំណើរ​មានគភ៌​របស់​សត្វ​ចៀម គឺ​៥​ខែ ហើយ​នេះ​មាន​ន័យ​ថា ចៀម​នោះ​ចាប់ផ្តើម​មានគភ៌​ក្នុង​ចុងខែ​ធ្នូ នា​ឆ្នាំ​២០១៦ ឬ​ដើម​ខែមករា​ឆ្នាំ ២០១៧​។

លោក​បាន​បញ្ជាក់​ថា វា​ជា​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​បង្ក​ឲ្យ​មាន​សត្វ​មូស និង​សត្វ​សុច​នាំ​យក​វីរុស​ដែល​បង្ក​ឲ្យ​សត្វ​ចៀម​មាន​ជំងឺ​។

មន្ត្រី​ផ្នែក​ពេទ្យសត្វ​របស់​នាយកដ្ឋាន​ខាងលើ គឺ​កំពុង​តែ​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សត្វ​ចៀម​នោះ ហើយ​លទ្ធផល​នឹង​ត្រូវ​បាន​ប្រកាស​ទៅ​កាន់​សាធារណៈ​ដែល​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​តំបន់​ដាច់​ស្រយាល​ទាំងនោះ​។

អ្នក​ភូមិ​ម្នាក់​ធ្លាប់​បាន​និយាយ​ថា «​ពេល​ដែល​មនុស្ស​ចាស់​ឃើញ​វា ពួក​គេ​បាន​និយាយ​ថា​វា​ត្រូវ​បាន​បញ្ជូន​ពី​បិសាច និង​ត្រូវ​បាន​ចាប់កំណើត បន្ទាប់​ពី​មានការ​រួមរ័ក​រវាង​បុរស​ម្នាក់ និង​សត្វ​ចៀម​មួយ​ក្បាល ហើយ​ក៏​មានការ​ភ័យ​ខ្លាច​ទៅ​។ មាន​មនុស្ស​ជា​ច្រើន​ភ័យ​ខ្លាច ហើយនឹង​មិន​សុខចិត្ត​ទេ លុះត្រា​វា​ត្រូវ​បាន​ដុត​ចោល​»​។