ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ហ៊ានមើល… ទាំងមនុស្សទាំង​ម៉ូតូ​សំប៉ែតដូចចេកចៀន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ​​មុន​នេះ​នារសៀល​ថ្ងៃ​ទី​២៨ មិថុនា យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​រ៉េ​ចង្កូតទៅ​បុកចូល​​រថ​យន្ត​​​ទាំង​​កំរោល ​បណ្ដាល​ដួល​ចូល​​​ក្រោម​កង់​រថយន្ត​កិនស្លា.ប់​យ៉ាង​អ​ណោ​ច​​អា​ធ័​ម កើតឡើង​​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខណ:​​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​​គ្នា ​។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ​​មុន​នេះ​នារសៀល​ថ្ងៃ​ទី​២៨ មិថុនា យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​រ៉េ​ចង្កូតទៅ​បុកចូល​​រថ​យន្ត​​​ទាំង​​កំរោល ​បណ្ដាល​ដួល​ចូល​​​ក្រោម​កង់​រថយន្ត​កិនស្លាប់​យ៉ាង​អ​ណោ​ច​​អា​ធ័​ម កើតឡើង​​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រៃ​​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខណ:​​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​​គ្នា ​។

មន្ត្រី​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ​ពូន វុ​ទ្ធី អាយុ​១៩​ឆ្នាំ មានទីលំនៅ​​ភូមិ​ពុកឆ្មា ឃុំ​អ​ន្លង់​វិល ស្រុក​សង្កែ ជិះ​ម៉ូតូ​ពី​ទិស​ខាងកើត ​ឆ្ពោះ​ទៅ​ខាងលិច​ ។ រីឯ​រថយន្ត​ជា​ប្រភេទ​យី​ឌុ​ប​​ដឹក​​ទំនិញ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8​290 អ្នកបើកបរ​រត់​គេច​ខ្លួនបាត់  ។

មន្ត្រី​ដដែល​​​បញ្ជាក់​ថា អ្នក​ជិះ​ម៉ូតូ​បានរេ​​ចង្កូត​ទៅ​បុក​រថយន្ត ហើយ​ត្រូវ​រថយន្ត​កិន​ស្លាប់​តែ​ម្ដង តែ​គេ​មិនដឹង​ពី​មូលហេតុ​ ដែល​នាំ​ឱ្យ​​ជន​រង​គ្រោះ​ជិះ​បុក​ចូល​​រថយន្ត​នេះ​​ទេ ​។ ​គេ​មិនដឹងថា ជន​រង​គ្រោះ​ជិះ​ឡើង​​ជែង​គេ​ឬក៏គេចអ្វីមួយទេ​ ​គឺ​មក​ពី​ទិស​ខាងកើត ​ឆ្ពោះ​ទៅ​​លិច​ក្នុង​ល្បឿន​មធ្យម​ ។​ ពេល​មក​ដល់​ចំនុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​​ទៅ​ខាងឆ្វេង​ដៃ​​បុកចូល​​រថយន្ត​យក្ស​នោះ​ទាំង​កំរោល​តែ​ម្ដង ហើយ​ត្រូវ​រថយន្ត​កិន​ជាប់​ក្រោម​កង់​មុខ​ខាង​ឆ្វេង​ស្លាប់​ភ្លាម​ៗ ​។

បើ​តាម​សមត្ថកិច្ច​​​ថា នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ស្នាម​ហ្វ្រាំង​រថយន្ត​ជាន់​អូស​ប្រហែល​២០ម៉ែត្រ​ ទំនង​ព្យាយាម​បន្ថយល្បឿន​គេច​ពី​ម៉ូតូ​ ដែល​ជិះ​តម្រង់ រីឯ​ម៉ូតូ​បាន​ជ្រុល​ចូល​ខាង​រថយន្ត​ទាំងស្រុង​ ។