ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​អង់គ្លេស​ម្នាក់​ហ៊ាន​ទាយ​ថា Floyd នឹង​ដេក​ស្អាត​ត្រឹម​35​វិនាទី

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Dailmail បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស Tyson Fury ហ៊ាន​ទាយ​ថា

តាម​ប្រភព​ព័ត៌មាន Dailmail បាន​ឲ្យ​ដឹង​ថា អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស Tyson Fury ហ៊ាន​ទាយ​ថា កីឡាករ​ក្បាច់​គុណ​ចម្រុះ MMA លោក Conor Mc Gregor នឹង​អាច​ផ្តួល Floyd Mayweather ឲ្យ​ដេក​ស្អាត ដោយ​ចំណាយពេល​ត្រឹមតែ​៣៥​វិនាទី ដូច​ទៅ​នឹង​អ្វី​ដែល Conor ធ្លាប់​ធ្វើ​ទៅ​លើ Jose Aldo កាលពីមុន​ដែរ ។ 

កាលពីមុន Conor ធ្លាប់​បាន​ផ្តួល Jose ឲ្យ​សុំ​ចុះចាញ់​ដោយ​ចំណាយពេល​ត្រឹមតែ​១៣​វិនាទី​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ប្រកួត UFC 194 ។ កីឡាករ​ប្រដាល់ Tyson Fury បាន​និយាយ​ថា «​និយាយ​ដោយ​​ស្មោះ​គឺ ខ្ញុំ​គិត​ថា Conor នឹង​ផ្តួល Floyd ត្រឹម​៣៥​វិនាទី ដូច​ទៅ​នឹង​អ្វី​ដែល​គេ​ធ្វើ​ទៅ​លើ Jose កាលពី​ឆ្នាំ​២០១៥ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ! សូម​ឯង​ប្រឹង​ឡើង ! »

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​រវាង Floyd និង Conor នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដែល​អាច​រក​ប្រាក់​បាន​ដល់​ទៅ​ជិត​៥០០​លាន​ដុល្លារ​ឯណោះ ។ វា​គឺជា​ការ​​ប្រកួត​បាន​លុយ​ច្រើន​ជាងគេ​បំផុត​បើ​ធៀប​ទៅ​នឹង​ការ​ប្រកួត​ប្រដាល់​ផ្សេង​ៗ ៕