ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍ CNN ម្នាក់​សារភាព​ថា រឿង​ប្រឆាំង​រុ​ស្ស៊ី​ជា​ការ​ប្រឌិត

6 ឆ្នាំ មុន

ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ថត​ដោយ​កាមេរ៉ា ដែល​គេ​លាក់​មួយ ផលិតករ​កម្មវិធី​ទូរទស្សន៍​អា​មេ​រិ​ក CNN ម្នាក់ លោក JOHN BONIFIELD បាន​ទទួលស្គាល់​ថា រឿង​ដែល​ទូរទស្សន៍​នេះ​លើក​ពី​ទំនាក់ទំនង​រវាង​

សហរដ្ឋ​អា​មេ​រិ​ក ៖ ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ថត​ដោយ​កាមេរ៉ា ដែល​គេ​លាក់​មួយ ផលិតករ​កម្មវិធី​ទូរទស្សន៍​អា​មេ​រិ​ក CNN ម្នាក់ លោក JOHN BONIFIELD បាន​ទទួលស្គាល់​ថា រឿង​ដែល​ទូរទស្សន៍​នេះ​លើក​ពី​ទំនាក់ទំនង​រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​រុ​ស្ស៊ី និង​របស់​ហៅ​ថា ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​េ​ម​រិ​ក​គ្រាន់តែ​ជា​ការ​ផ្សាយ​តាម​ការ​ប្រឌិត​ប៉ុណ្ណោះ ។

ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​អង្គការ​មិន​គិត​ប្រយោជន៍​ខ្លួន​មួយ លោក JOHN BONIFIELD អះអាង​ថា ខ្ញុំ​ចង់​និយាយ​ថា នេះ​ជា​រឿងប្រឌិត ព្រោះ​យើង​ពុំ​មាន​ភស្តុ​តាង​ជាក់ស្តែង​នានា​ឡើយ ។

អ្នក​ទទួលខុសត្រូវ​របស់ CNN រូប​នេះ​បន្ត​ថា ទោះបីជា​រុ​ស្ស៊ី​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​ក្តី នោះ​យើង​វិញ ក៏​សាកល្បង​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​រុ​ស្ស៊ី​ដែរ ហើយ​ភ្នាក់ងារ CIA របស់​យើង​ក៏​ធ្វើ​អ​ញ្ចឹ​ង​ដែរ​គ្រប់​លើក ព្រោះ​យើង​ចង់​បង្កាច់បង្ខូច​បណ្តា​រដ្ឋាភិបាល ។ លោក​ក៏​អះអាង​ដែរ​ពី​ការ​សង្ស័យ​នានា ដែល​បុគ្គលិក​របស់ CNN ជា​អ្នកប្រឆាំង​ខាង​នយោបាយ​ចំពោះ​ប្រធានាធិបតី​លោក​ត្រាំ ។ លោក​ថា ខ្ញុំ​ដឹង ដែល​មនុស្ស​ជា​ច្រើន​នៅ CNN ពុំ​ស្រឡាញ់​លោក​ត្រាំ ហើយ​ចង់ឱ្យ​មានការ​វាយប្រហារ​លោក ៕