ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​25​នាក់​រក​ឃើញ​នៅ​ឆ្នេរសមុទ្រ​

6 ឆ្នាំ មុន

យោង​តាម​អឌ្ឍចន្ទ​ក្រហម និង​អ្នក​ថតរូប​ម្នាក់​របស់ AFP ថា សាកសព​ដែល​ហើម​ស្អុយ​របស់​ជនអន្តោប្រវេសន៍​យ៉ាងតិច​២៥​នាក់​ដែល​ស្លា.ប់​ដោយ​លង់ទឹក​ពេល​ប៉ុនប៉ង​ធ្វើ​ដំណើរ​ផ្សងព្រេង​ទៅ​កាន់​អឺរ៉ុប ត្រូវ​បាន​រក​ឃើញ​នៅ

លី​ប៊ី ៖ យោង​តាម​អឌ្ឍចន្ទ​ក្រហម និង​អ្នក​ថតរូប​ម្នាក់​របស់ AFP ថា សាកសព​ដែល​ហើម​ស្អុយ​របស់​ជនអន្តោប្រវេសន៍​យ៉ាងតិច​២៥​នាក់​ដែល​ស្លាប់​ដោយ​លង់ទឹក​ពេល​ប៉ុនប៉ង​ធ្វើ​ដំណើរ​ផ្សងព្រេង​ទៅ​កាន់​អឺរ៉ុប ត្រូវ​បាន​រក​ឃើញ​នៅ​មាត់ច្រាំង​សមុទ្រ​ភាគ​ខាងកើត​រដ្ឋធានី​លី​ប៊ី​ក្រុង​ទ្រី​ប៉ូ​លី ។

ក្នុង​ចំណោម​សាកសព​មនុស្ស​ទាំងនេះ​សាកសព​មួយ​ចំនួន​រសាត់​មក​ទើរ​លើ​ថ្ម​ជិត​តំបន់​ជាយក្រុង TAJOURA ហើយ​សាកសព​ខ្លះ​ទៀត​មក​ទើរ​លើ​ច្រាំង ។

អាជ្ញាធរ​អីុ​តា​លី​កាលពី​ថ្ងៃ​ទី​២៧ មិថុនា រៀបរាប់​ពី​ជនអន្តោប្រវេសន៍​ដល់​ទៅ​ជាង​៨.០០០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នា​ដែនទឹក​លី​ប៊ី ។

ពេល​នេះ​មាន​អាកាសធាតុ​ល្អ​សម្រាប់​ការ​ចាកចេញ​ផ្សងព្រេង​របស់​ពួក​អន្តោប្រវេសន៍​យ៉ាងច្រើន​មក​កាន់​អឺរ៉ុប ចេញពី​ឆ្នេរសមុទ្រ​លី​ប៊ី​កាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ តាម​នាវា​ដែល​មាន​មនុស្ស​ជិះ​ណែនណាន់តាន់តាប់ ។

កង​ឆ្មាំ​ឆ្នេរសមុទ្រ​លី​ប៊ី​នា​ថ្ងៃ​ទី​២៧ មិថុនា បាន​ជួយ​សង្គ្រោះ​មនុស្ស​១៤៧​នាក់ ក្នុង​នោះ​មាន​នារី​១៩​នាក់ និង​កុមារ​៤​នាក់​ក្នុង​ដែនទឹក​ក្រុង SABRATHA ។ ពួក​គេ​ភាគច្រើន​ជា​យុវជន​កា​មី​រ៉ូ​ន ស៊ូ​ដង់ សេ​នេ​ហ្គា​ល់ និង​ម៉ា​លី ។ ពួក​គេ​ធ្វើ​ដំណើរ​ផ្សងព្រេង​ជិះ​លើ​កាណូត​កៅស៊ូ​មួយ ៕