ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ព័ត៌មានវិទ្យា​ទ្រង់ទ្រាយ​ធំ​រាលដាល​លើ​ពិភពលោក​

6 ឆ្នាំ មុន

រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ប្រភេទ​ប្រើ​វីរុស WANNACRY ដូច​កាលពី​ខែឧសភា កន្លង​ទៅ នា​ថ្ងៃ​ទី​២៧ មិថុនា ត្រូវ​បាន​ធ្វើ​ប្រឆាំង​បណ្តា​ក្រុមហ៊ុន​ពហុ​ជាតិ ព្រមទាំង​បណ្តា​ក្រុមហ៊ុន និង​សេវាកម្ម​អឺរ៉ុប និង

រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ៖ ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ប្រភេទ​ប្រើ​វីរុស WANNACRY ដូច​កាលពី​ខែឧសភា កន្លង​ទៅ នា​ថ្ងៃ​ទី​២៧ មិថុនា ត្រូវ​បាន​ធ្វើ​ប្រឆាំង​បណ្តា​ក្រុមហ៊ុន​ពហុ​ជាតិ ព្រមទាំង​បណ្តា​ក្រុមហ៊ុន និង​សេវាកម្ម​អឺរ៉ុប និង​អា​មេ​រិ​ក​ទាំងឡាយ​ក្រោយ​ការ​វាយប្រហារ​ខ្លាំងក្លា​នៅ​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​មក ។

ក្រោយ​ពី​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ប្រេង​យក្ស​រុ​ស្ស៊ី ROSNEFT ប្រើ SERVEUR បំរុង ព្រមទាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន TCHERNOBYL ឱ្យ​ងាក​មក​ចាត់វិធានការ​ទប់ទល់​វិទ្យុសកម្ម​ដោយ​ប្រើ​កម្លាំង​មនុស្ស វីរុស RANSONWARE (RANCONGICIEL) PETRWRAP បង្ក​ឧទាហរណ៍​ឱ្យ​ខូច​ប្រព័ន្ធ​ព័​ត៌​វិទ្យា​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ MAERSK កាត់​ផ្តាច់​ភ្លើងអគ្គិសនី​ក្រុមហ៊ុន​ផលិត​នំ BISCUITS LU និង OREO ហើយ​បង្ខំ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ NIVEA បញ្ឈប់​ការងារ ។

ក្រុមហ៊ុន​ផលិត​ឱសថ MERCK ជា​អ្នក​រង​គ្រោះ​ដំបូង​គេ ដោយសារ​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​នោះ​នៅ​សហរដ្ឋ​អា​មេ​រិ​ក ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​គេ​រង​ការ​ប៉ះពាល់ ។

លោក COSTIN RAJU នៃ​ក្រុមហ៊ុន​សន្តិសុខ​ព័​ត៌​មាន​វិទ្យា​រុ​ស្ស៊ី KASPERSKY បាន​ព្រមាន​តាម TWITTER ថា វីរុស​នេះ​ត្រូវ​បាន​ចម្លង​លើ​ពិភពលោក​ទាំងមូល ដោយ​ប្រទេស​ជា​ច្រើន​រង​ការ​ប៉ះពាល់ ។

លោក​ថា អ៊ុយ​ក្រែ​ន​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ បន្ទាប់​មក​គឺ​រុ​ស្ស៊ី ប៉ូ​ឡូញ និង​អីុ​តា​លី ។

យោង​តាម​ព័ត៌មាន​របស់​សហគ្រាស​ជា​ច្រើន​រង​ការ​វាយប្រហារ​ដំណាលគ្នា​ថា មាន​វីរុស​មួយ​បញ្ចេញ​ការ​ទាមទារ​ប្រាក់​លោះ​៣០០​ដុល្លារ លើ​អេ​ក្រង់​កុំព្យូទ័រ​ពួក​គេ ។

យោង​តាម​អ្នកឯកទេស​ជា​ច្រើន​ខាង​សន្តិសុខ​ព័ត៌មានវិទ្យា​ថា វីរុស PETRWRAP ជា​វីរុស​កាឡៃ​ពី​វីរុស RANSONWARE PETYA ដែល​ប្រើ​វាយប្រហារ​កាលពី​ឆ្នាំទៅ​មិ​ញ ។ ចំណែក​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​រុ​ស្ស៊ី KASPERSKY អះអាង​ថា នេះ​ជា​វីរុស RANSOMWARE ថ្មី ដែល​ពុំ​ធ្លាប់​ឃើញ​រហូត​មក​ទល់​ពេល​នេះ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១២ ឧសភា ការ​វាយប្រហារ​ដោយ​វីរុស​ទាមទារ​បង់ប្រាក់​លោះ WANNACRY មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កុំព្យូទ័រ​ច្រើន​ពាន់​គ្រឿង​លើ​ពិភពលោក ដោយ​ប៉ះពាល់​ជា​ពិសេស​ដល់​សេវាកម្ម​សុខភាព​អង់គ្លេស បណ្តា​រោងចក្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង RENAULT ។ ពួក​អ្នក​វាយប្រហារ​ទាមទារ​ឱ្យ​បង់ប្រាក់​លោះ ដើម្បី​ឱ្យ​បណ្តា​កុំព្យូទ័រ​អាច​ដំណើរការ​បាន​វិញ ។

ក្រុមហ៊ុន​ប្រឆាំង​វីរុស​អា​មេ​រិ​ក SYMANTEC អះអាង​ថា ក្រុម​អ្នក​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​គឺ​ក្រុម LAZARUS សង្ស័យ​មាន​ទំនាក់ទំនង​មួយ​ផ្នែក​ជាមួយ​កូរ៉េ​ខាងជើង ៕