ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់អនុបណ្ឌិត​មកពី​បារាំង ហេតុអ្វីចង.កសម្លា.ប់ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នករៀន​សូត្រ រហូត​ដល់​ថ្នាក់អនុបណ្ឌិត និង​មាន​ជំងឺសរសៃប្រសាទ ក៏​បាន​ចង​.​ក នឹង​ខ្សែ​អង្រឹង សម្លា.ប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ។ ការ​ធ្វើ​អត្តឃា.ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​អ្នករៀន​សូត្រ រហូត​ដល់​ថ្នាក់អនុបណ្ឌិត និង​មាន​ជំងឺសរសៃប្រសាទ ក៏​បាន​ចង​.​ក នឹង​ខ្សែ​អង្រឹង សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ។ ការ​ធ្វើ​អត្តឃាត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បុរស​ដែល​គិត​ខ្លី​ឈ្មោះ ខឹ​ម ឈរ​ច​ន្ទ្រា អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។ តាម​ស្ត្រី​ឈ្មោះ ផា ពៅ អាយុ​៣៧​ឆ្នាំ ជា​អ្នក​អ៊ុតសក់​ត្រូវជា​ប្អូនថ្លៃ​សព បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មិនឃើញ​បងថ្លៃ មក​ឌុ​ប​កូន​របស់​គាត់​ទៅ​សាលា​ដូច​សព្វដង ក៏​ដើរទៅ​គោះ​ទ្វារ​ហៅ​មិន​ឮ​អ្នកឆ្លើយ ហើយ​ទូរស័ព្ទ​ក៏​មិន​ចូល ក៏​បាន​ហៅ​អ្នក​ជិតខាង ជួយ​គាស់​បង្អួច​កញ្ចក់ បន្ទប់​មើល​ស្រាប់តែ​ឃើញ​បងថ្លៃ​ចង​.​ក សម្លាប់​បាត់​ទៅ​ហើយ ។ តាម​ក្រុម​គ្រួសារ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​គិត​ខ្លី មាន​ជំងឺសរសៃប្រសាទ ជា​ច្រើន​ឆ្នាំ​មក​ហើយ​តាំងពី​ត្រលប់​មក​ពី​រៀន​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​បារាំង ។

តាម​ប្អូនប្រុស​សព បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​បងប្រុស​រៀន​ច្រើន​ពេក បណ្តាល​ឲ្យ​រលាក សរសៃ​ខួរក្បាល និង​លេបថ្នាំ​សរសៃប្រសាទ​ជា​ប្រចាំ ដោយសារ​តែ​មិន​ចង់​ឲ្យ​ក្រុម​គ្រួសារ​ពិបាកចិត្ត ក៏​បាន​សម្រេចចិត្ត​ចង​.​ក សម្លាប់​ខ្លួន​តែ​ម្តង ៕