ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ធម្មជាតិ​ព្យាបាល​ជំងឺឆ្លង​មេរោគ​ក្នុង​ភ្នែក

6 ឆ្នាំ មុន

រដូវវស្សា​បាន​កាត់​បន្ថយ​កំ​ដៅ​លើ​ភព​ផែនដី ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ វា​នាំ​មក​នូវ​មេរោគ​នៃ​ជំងឺឆ្លង និង​គ្រោះថ្នាក់​សុខភាព​ជា​ច្រើន ។

នៅ​រដូវវស្សា សំណើម​ក្នុង​បរិយាកាស​មានការ​កើនឡើង អំណោយផល​ដល់​

រដូវវស្សា​បាន​កាត់​បន្ថយ​កំ​ដៅ​លើ​ភព​ផែនដី ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ វា​នាំ​មក​នូវ​មេរោគ​នៃ​ជំងឺឆ្លង និង​គ្រោះថ្នាក់​សុខភាព​ជា​ច្រើន ។

នៅ​រដូវវស្សា សំណើម​ក្នុង​បរិយាកាស​មានការ​កើនឡើង អំណោយផល​ដល់​មេរោគ​ក្នុង​ការ​លូតលាស់ ។ ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ជំងឺ​ផ្តាសាយ ក្អក ឆ្លង​មេរោគ​ភ្នែក និង​ជើង គឺជា​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​កើតឡើង​ទូទៅ​ក្នុង​រដូវវស្សា ។

ខាងក្រោម​នេះ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ចំនួន​ក្នុង​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ក្នុង​ភ្នែក​អំឡុង​រដូវវស្សា ៖

១-​សំឡី​ត្រជាក់
ការ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​យើង​អាច​អនុវត្ត​នៅ​តាម​ផ្ទះ​ដើម្បី​ព្យាបាល​បញ្ហា​រមាស់​ភ្នែក គឺ​ការ​ស្អំ​សំឡី​ត្រជាក់ ។ ចូរ​ជ្រលក់​សំឡី​មួយ​ដុំ​ក្នុង​ទឹក​ត្រជាក់ ហើយ​ដាក់​វា​នៅ​ជុំវិញ​ភ្នែក​ពី​២​ទៅ​៣​នាទី​ដើម្បី​ទទួល​បានការ​ធូរស្បើយ​។ ធ្វើ​បែប​នេះ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​អ្នក​ឃើញ​ការ​ផ្លាស់​ប្តូរ ។

២-​ទឹកអំបិល
ទឹកអំបិល​ក៏​ជួយ​ព្យាបាល​ការ​ឈឺចាប់ និង​រមាស់​ភ្នែក​បាន​ដែរ ។ អ្នក​អាច​លាង​សម្អាត​ភ្នែក​របស់​អ្នក​ជាមួយ​ទឹកអំបិល ព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​រកាំ និង​ការ​រលាក​ភ្នែក និង​ជួយ​លាង​សម្អាត​កម្ទេចកម្ទី​ដែល​ប្រមូលផ្តុំ​ក្នុង​ភ្នែក​។ អំបិល​ដើរតួ​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​បាក់តេរី និង​សម្លាប់​បាក់តេរី ។

៣-​តែ​បៃតង
តែ​បៃតង​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ភ្នែក​របស់​អ្នក​។ សូម​លាង​សម្អាត​ភ្នែក​របស់​អ្នក​ជាមួយ​ទឹកតែ​បៃតង ។ អ្នក​គួរ​លាង​ភ្នែក​២​ដង​ក្នុង ១ ថ្ងៃ​ជាមួយ​ទឹកតែ​បៃតង​នេះ​រហូត​ដល់​អ្នក​អារម្មណ៍​ថា​បាន​ធូរស្បើយ ។

៤-​ប្រទាល​កន្ទុយក្រពើ
លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ពពួក​ផ្សិត និង​បាក់តេរី​នៃ​ប្រទាល​កន្ទុយក្រពើ​ជួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ឱ្យ​មាន​ភាព​រមាស់​ក្នុង​ភ្នែក​របស់​អ្នក ៕