ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងចង់រស់… ទៅបញ្ចប់ជីវិតជាមួយ​ដើម​ក្រខុប​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លា.ប់​ខ្លួនឯង​លើ​ដើមឈើ​ស្លា.ប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា នេះ នៅ​លើ​ដើម​ក្រខុប​ក្បែរ​ក្នុងភូមិ​អន្លង់​ស្ដី ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​លើ​ដើមឈើ​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា នេះ នៅ​លើ​ដើម​ក្រខុប​ក្បែរ​ក្នុងភូមិ​អន្លង់​ស្ដី ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

សេចក្តីរាយ​ការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ឈ្មោះ​ប៉ឹង សាក់ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។ ជន​រង​គ្រោះ បាន​យក​ខ្សែ​អង្រឹង​ឡើង​ទៅ​ចង​.​ក​ខ្លួនឯង​នៅ​លើ​ដើម​ក្រខុប​នោះ ដោយ​គ្រប់​គ្នា​មិនដឹង​មូលហេតុ​ឡើយ ប៉ុន្តែ​បើ​តាម​សាច់ញាតិ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ទំនង​ពិបាកចិត្ត​រឿង​ខ្លួន​មាន​ជំងឺ​រ៉ាំរ៉ៃ ព្រោះ​ពេល​ខ្លះ​ជំងឺ​នេះ ធ្វើទុក្ខ​ដួច​កើត​រោគ​សរសៃប្រសាទ​ទៀត​ផង ប្រហែល​ដូច្នេះ​ហើយ ទើប​គាត់​សម្រេច​បញ្ចប់ជីវិត​ខ្លូ​ន​ឯង​បែប​នេះ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​ធ្វើ​កោសល្យវិច័យ​រួចរាល់​ហើយ​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។