ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ហុងដា មាន​ស្រី​ក្មេង​តាម​ស្នេហ៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ទាក់ទង​ស្នេហ៍​នាយ​ហុងដា តាម​ហ្វេ​ស​ប៊ុ​ក ។​ទោះជា​យ៉ាងណា​ក្តី​នាយ​ហុងដា មិន​ទាន់​បើក​ចិត្ត​ទទួលយក​ស្នេហា​ថ្មី​ទេ ដ្បិត​ចិត្ត​នៅ​តែ​នឹក​អាណិត​ប្រពន្ធ​ដែល​ទើបតែ​លាក​ចាក​លោក​ទៅ​ថ្មី​ៗ​នេះ ។

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ទាក់ទង​ស្នេហ៍​នាយ​ហុងដា តាម​ហ្វេ​ស​ប៊ុ​ក ។​ទោះជា​យ៉ាងណា​ក្តី​នាយ​ហុងដា មិន​ទាន់​បើក​ចិត្ត​ទទួលយក​ស្នេហា​ថ្មី​ទេ ដ្បិត​ចិត្ត​នៅ​តែ​នឹក​អាណិត​ប្រពន្ធ​ដែល​ទើបតែ​លាក​ចាក​លោក​ទៅ​ថ្មី​ៗ​នេះ ។

នាយ​ហុងដា ខណៈ​ចិត្ត​នៅ​អាល័យ​ភរិយា​នោះ ស្រាប់តែ​មាន​នារី​វ័យក្មេង​ម្នាក់​ចង់បាន​នាយ​ធ្វើ​ជា​ម្ចាស់​ស្នេហ៍ ។ លោក​អឿ​ន សុខា​ហៅ​ហុងដា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា «​នារី​ម្នាក់​នោះ​ស្អាត​ដូច​តារា​តួកុន នៅ​វ័យក្មេង​ស្ទើរតែ​ច្រឡំ​អ្នក​សម្តែង ប្រសិនបើ កំលោះ​ៗ​ទាំងឡាយ​បាន​មក​ឃើញ​ផ្ទាល់​ភ្នែក ពិតជា​អាច​បាក់​ស្រឡាញ់​តែ​ម្តង​។ សម្រាប់​ខ្ញុំ​នៅ​នឹក​ប្រពន្ធ​ក្មេង​ដែល​ទៅ​ចោល​ដដែល ដោយ​ខ្ញុំ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​នារី​ស្រស់​សោភា​វ័យក្មេង​នោះ​ដែល​ចង់​ស្អំ​បេះដូង​បាន​នៅ​អំឡុង​ពេល​នេះ​ឡើយ គ្រា​ដែល​អារម្មណ៍​នៅ​នឹក​ភរិយា​ក្មេង​មិន​ទាន់​អាច​លុប​ក្នុង​ចិត្តបាន ។ ម្យ៉ាងទៀត​ខ្ញុំ​សុំ​ពេល​គិតតែ​រឿង​ការងារ​សិល្បៈ​ឲ្យ​រលូន​ទៅ​មុខ​ទៀត ។ ចង់​នៅ​ក្បែរ​កូនស្រី​តូច​ឲ្យ​គ្នា​កក់ក្តៅ មិន​អាច​ចេះ​តែ​ចង់បាន​អ្នក​ណា​ដូច​ចិត្ត​របស់​យើង លឿន​ៗ​បាន​ដែរ ។
ខ្ញុំ​អរគុណ​ដល់​ស្ត្រី​វ័យក្មេង ដែល​តែងតែ​ឆាត​មក​សុំ​ស្រឡាញ់ ចង់​ជំនួស​ភរិយា​របស់ខ្ញុំ តែ​ខ្ញុំ​សុំ​មិន​ទាន់​ទទួល​នោះ​ទេ បើ​ទោះជា​ចិត្ត​របស់ខ្ញុំ​ចង់​ស្គាល់ និង​ចង់​រាប់អាន​ក៏​ដោយ​» ។

ចំពោះ​អារម្មណ៍​បែប​ណា​ទៅ​លើ​នាង​ឃ្មឹ​ប​អតីត​ភរិយា​ដែល​ចូលរួម​សម្តែង​ជាមួយ​គ្នា​នោះ​នាយ​ហុង ដា អះអាង​ថា «​អត់​ប្រកាន់​ទេ រឿង​ពី​មុន ជា​រឿង​ពី​មុន អង្គុយតែ​ចងកំហឹង​បាន​អី​មក​វិញ បើ​មនុស្ស​លង់ទឹក​ទៅ​ហើយ​មាន​តែ​ធ្វើបុណ្យ​ទៅ ។ ខ្ញុំ​មិន​ដែល​ហាម​មិន​ឱ្យ​សម្តែង​ជាមួយ​នេះ​ទេ មាន​តែ​អរ​ដែល​គ្នា​មានការ​ងារ​ធ្វើ​គ្រាន់​បាន​អង្ករ​ច្រក​ឆ្នាំង​ចិញ្ចឹម​គ្រួសារ​» ៕