ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងុយដេកមួយភាំង រួញ…!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ដែល​ម្ចាស់​អះអាង​ថា ងងុយដេក​លក់​មួយភាំង បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​មួយ​កង់ ហើយ​រថយន្ត​នោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​តុ​ការ​មួយ​គ្រឿង ដែល​ចត​ស្ងៀម​ក្បែរ​កៀប​ជាប់​ទៅ​មុខ​លែង​រួច ហើយ​អ្នកបើកបរ​បាន​រង​របួសធ្ងន់ ។

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង ដែល​ម្ចាស់​អះអាង​ថា ងងុយដេក​លក់​មួយភាំង បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​មួយ​កង់ ហើយ​រថយន្ត​នោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​តុ​ការ​មួយ​គ្រឿង ដែល​ចត​ស្ងៀម​ក្បែរ​កៀប​ជាប់​ទៅ​មុខ​លែង​រួច ហើយ​អ្នកបើកបរ​បាន​រង​របួសធ្ងន់ ។

គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នៅ​តាម​បណ្តោយ​ផ្លូវលោក​ឧកញ៉ា​បណ្ឌិត​ម៉ុង​ឬ​ទ្ធី មុខ​បុរី​ពិភព​ថ្មី​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ រថយន្ត​ដែល​គ្រោះថ្នាក់​នេះ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​សែ​ម ជ័យ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​គីឡូម៉ែត្រ​លេខ​១០ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ បាន​រង​របួសធ្ងន់ ។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​ឬ​ទ្ធី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​របាំង​ថ្ម ពេញទំហឹង បណ្តាល​ឲ្យ​បាក់​មួយ​កង់ ដែល​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ ។ បន្ទាប់​ពី​គ្រោះថ្នាក់ រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត​មក​ស្តាំ​ដៃ ទៅ​បុក​រថយន្ត​ដឹក​តុ​ការ​មួយ​គ្រឿង ដែល​ចត​ស្ងៀម​កៀប​ជាប់​គ្នា​ទៅ​មុខ​លែង​រួច ។ នៅ​ក្នុង​គ្រោះថ្នាក់ បណ្តាល​ឲ្យ​រថយន្ត​ដឹក​ទឹកកក​ខ្ទេច​រួញ​មួយ​កំណាត់​មុខ ហើយ​អ្នកបើកបរ​បាន​រង​របួសធ្ងន់ ។ ដោយឡែក​រថយន្ត​ដឹក​តុ​ការ បាន​រង​ការ​ខូចខាត​តិចតួច ហើយ​ពុំ​បាន​ប្តឹងផ្តល់ និង​ទារ​សំណង​អ្វី​ឡើយ ។

តាម​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់ ដោយសារ​តែ​ងងុយដេក​លក់​មួយភាំង ។ នៅ​មុន​ពេល​កើតហេតុ រូបគេ​បាន​ដឹក​ទឹកកក​មក​ពី​ស្វាយប៉ាក​យក​ដាក់​ឲ្យ​ម៉ូយ នៅ​បឹង​បាយាប់ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ជួប​គ្រោះថ្នាក់​តែ​ម្តង ។ រថយន្ត​ត្រូវ​បាន​នគរបាល​ចុះ​មក​វាស់វែង ហើយ​ស្ទួ​ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​ស្រាវ​សងការ​ខូចខាត​ក្បាល​របាំង​ថ្ម ៕