ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំយកជីវិតទៅប្រថុយ​ចូលកា.ប់គ្រញូងលើដីថៃ​​ទៀត​អី…

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជាប់ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ចូល​កា.ប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ។

ខេត្តឧត្តរ​មានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃបាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​២​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជាប់ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ ចូល​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ។

អ្នកទោស​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ដោះ​លែង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​ម្នាក់ ឈ្មោះផា​ន់ ថេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះឈឿ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ជាំ​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ត្រូវ​បាន​ថៃ​ចាប់ខ្លួន ថ្ងៃ​ទី​២០ មក​រា ២០១៧ តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​២ ដែល​ស្ថិត​នៅ​ក្នុងស្រុក​អន្លង់​វែង ។

ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​អន្លង់​វែងបានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ​ក្រុម​ឈ្មួញ​កំពុង​តែ​បន្ត​គៀងគរ​ពលរដ្ឋ​ក្នុងស្រុក ​និង​ក្រៅ​ស្រុក ឱ្យ​ឡើង​​ភ្នំ​ដងរែក​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ រុករក​កាប់​ឈើ​គ្រ​ញួ​ង​យក​មក​លក់​ឱ្យ​ពួក​ខ្លួន ។ ដោយ​មិន​ខ្វល់​ថា នឹង​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​សម្លាប់ ឬ​ចាប់ខ្លួន​ទៅ​ដាក់គុក​ច្រវាក់​នោះ​ទេ នៅ​តែ​បំពាន​ដដែល ។

អ្នកស្រុក​ខ្លះ​និយាយ​ថា មេ​ឈ្មួញ​គ្រញូង​ឈ្មោះ យាយ​ម៉ា​យ បានរ​ត់ទៅ​ស្រុក​យួន​បាត់​ហើយ ព្រោះ​សមត្ថកិច្ច​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន ។ ប៉ុន្តែ​ឈ្មួញ​គ្រញូង​នៅ​តែ​មាន​ដដែល ដែល​គេ​សង្ស័យ​ថា យាយ​ម៉ា​យ ដូរ​រូបភាព​ពី​ខ្លួនឯង ឱ្យទៅ​អ្នក​ដទៃ​ជា​ក្រុម​របស់​គាត់ ។ ដោយសារ​នៅ​សល់​ឈ្មួញ​គ្រញូង​បែប​នេះ​ហើយ ទើប​នៅ​តែ​មាន​ពលរដ្ឋ​លើកគ្នា​ទៅរ​កកាប់​គ្រញូង ​ដោយ​លួច​ឆ្លង​ដែន​ទាំង​ក្រុម​ៗ ដូច​រូបថត​ជូន​ភ្ចា​ប់​មកនេះ ដែល​ពួក​គេ​ចេញ​ដំណើរ​​និង​ថត​បាន ថ្ងៃ​ទី​២៦ មិថុនា​នេះ ។ 

មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ដោះ​លែង​អ្នកទោស​ខ្មែរ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​ចំនួន​២​នាក់​មក​ប្រគល់​ឱ្យ​កម្ពុជា​យើង​វិញ ហើយ​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​អប់រុំ​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ថ្ងៃ​ដដែល ៕