ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​និង​ម្តាយក្មេក​ទៅ​ដេក​ផ្ទះ​បងប្អូន​កូនប្រសារ​ដុត​ផ្ទះ​ឆេះ​ខ្ទេច

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ហេតុ​ការ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ពោន ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ ៖ ហេតុ​ការ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ពោន ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ដើមហេតុ​ដែល​បង្ក​ឲ្យ​កូនប្រសារ​ប្រុស​ឈ្មោះ ចាន់ កិ​ញ អាយុ​២៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផេ​ត ពៅ អាយុ​៣៧ មានកូន​ប្រុស​ម្នាក់ រស់នៅ​ជាមួយនឹង​ម្តាយ​ចាស់ជរា​ឈ្មោះ វ៉ា​ញ យ៉េ​ង អាយុ​៨៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ដោយសារ​តែ​ប្រពន្ធ និង​កូន​ព្រមទាំង​ម្តាយក្មេក​បាន​ទៅ​លេង​និង​ស្នាក់​នៅផ្ទះ​បងប្អូន​អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយដោយ​សារ​តែ​មាន​បញ្ហា​ឈ្លោះប្រកែក​គ្នា​រវាង​ប្តី​ប្រពន្ធ​បន្តិចបន្តួច​នៅ​ក្នុង​គ្រួសារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូនប្រសារ​ប្រុស​មាន​កំហឹង​ជា​ខ្លាំង​ក៏​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​ខ្លួនឯង​ដែល​ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​បាំង​ស្លឹក​ត្នោត​ទំហំ​៥​គុណ​នឹង​៦​ម៉ែត្រ​បណ្តាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង​រួម​ជាមួយនឹង​សម្ភារ​មួយ​ចំនួន​ផង​ដែរ ។

សមត្ថកិច្ច​បន្ត​ថា កូនប្រសារ​ជា​អ្នក​ដុត​ផ្ទះ​ត្រូវ​បាន​ឃាត់ខ្លួន​តែ​ដោយសារ​តែ​ការ​អង្វរ​ពី​ខាង​ស្ត្រី​ជា​ប្រពន្ធ និង​ម្តាយក្មេក​សុំ​លើកលែងទោស​ពីព្រោះ​តែ​បុរស​ជា​ប្តី និង​ជា​កូនប្រសារ​របស់​គាត់​នោះ​ជា​មនុស្ស​មិនសូវ​ជា​គ្រប់​ដូច​គេ​ដូច​ឯង​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​បានជា​ពួក​គាត់​សម្រេចចិត្ត​មិន​ប្តឹងផ្តល់​នោះ​ទេ ណាមួយ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ពូន​កូនចៅ​ទៅ​ហើយ រីឯ​ម្តាយ​ក៏​ចាស់ជរា​សុំ​ឲ្យ​លើកលែង​​ទោស ។ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​រួច​ដោះ​លែង​ឲ្យ​រួចខ្លួន​ទៅ​តាម​សំនូមពរ​ម្តាយ​ក្មេង និង​ប្រពន្ធ ៕