ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសាកសពពីរផ្សេងគ្នា ក្នុងថ្ងៃតែមួយ

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ វ័យ​៨៤​ឆ្នាំ ស្លា.ប់​អណ្តែត​ទឹកទន្លេ និង​សាកសព​ស្ត្រី​ម្នាក់​ទៀត វ័យ​៥២​ឆ្នាំ ដេក​ស្លា.ប់​នៅ​ក្នុង​ទឹក​កណ្តាល​វាលស្រែ សង្ស័យ​ជា​អំពើ​ឃាត្តកម្ម កាលពី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ។

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ វ័យ​៨៤​ឆ្នាំ ស្លាប់​អណ្តែត​ទឹកទន្លេ និង​សាកសព​ស្ត្រី​ម្នាក់​ទៀត វ័យ​៥២​ឆ្នាំ ដេក​ស្លាប់​នៅ​ក្នុង​ទឹក​កណ្តាល​វាលស្រែ សង្ស័យ​ជា​អំពើ​ឃាត្តកម្ម កាលពី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា សព​បុរស​វ័យ​៨៤​ឆ្នាំ អណ្តែត​ទឹក​មានឈ្មោះ រស់ ឆូ​យ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្នោត ឃុំ​សំបួរ ស្រុក​រមាស​ហែក បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​ដៀ​រ ( បៀរ​) ខាងលិច​ផ្ទះ​ចម្ងាយ​៤០០​ម៉ែត្រ ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពីរ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ។ ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​ដើរ​វង្វេង​បាត់​ពីរ​ផ្ទះ​តាំងពី​ម៉ោង​៧​និង​០០​ព្រឹក រហូត​ដល់​ម៉ោង​០៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ២០១៧ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក​ទៅ​ហើយ ។

ឬ​ឯ​សព​ស្ត្រី​វ័យ​៥២​ឆ្នាំ ស្លាប់​ក្នុង​ទឹក​កណ្តាល​វាលស្រែ ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​០៥​និង​០០​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ២០១៧ មានឈ្មោះ ម៉ៅ សា​ម៉​ន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក បាន​មក​ដេក​ស្លាប់​ក្នុង​ទឹក​វាលស្រែ​នៅ​ត្រង់​ចំណុច​របង​ផ្ទះ​ឈ្មោះ ជុំ សុខុម ភេទ​ស្រី ស្ថិត​នៅ​ភូមិ​តា​ម៉ៅ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក សង្ស័យ​ជា​អំពើ​ឃាត្តកម្ម ។ ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​រួច នគរបាល​បច្ចេកទេស និង​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា ឈ្មោះ ម៉ៅ សា​ម៉​ន គឺ​ខ្យល់គ​ដួល​ស្លាប់​ដោយ​ខ្លួនឯង ដោយសារ​ជន​រង​គ្រោះជា​មនុស្ស​ស្រវឹងស្រា​ខួប ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕