ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​យុទ្ធ​ដំណើរ​ទ័ព​បា.ញ់​ស៊ី​ប​គ្រាប់​ពិត

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ និង​លោក​ឧត្តមសេនីយ៍ឯក​ទោ ពៅ ហេង មេបញ្ជាការ​រង​នាយសេនាធិការ​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤

ខេត្តកំពង់ធំ ៖ លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ និង​លោក​ឧត្តមសេនីយ៍ឯក​ទោ ពៅ ហេង មេបញ្ជាការ​រង​នាយសេនាធិការ​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​យុទ្ធ​ដំណើរ​ទ័ព​បាញ់​ស៊ី​ប​គ្រាប់​ពិត​ដល់​នាយទាហាន នាយទាហានរង​ពល​ទាហាន នៅ​បញ្ជាការដ្ឋាន​វរ​សេនា​តូច​ថ្មើរជើង​លេខ​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​ឧត្តមសេនីយ៍ត្រី សោម ស៊ុន  មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន​ធ្វើ​របាយការណ៍​ស្តី​អំពី​ការ​អនុវត្ត​តាម​ផែនការ​ហ្វឹកហ្វឺន​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​បញ្ជាការដ្ឋាន​យោ​ភូមិភាគ​ទី​៤​ការ​បើក​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​តាម​ផែនការ​បាន​កំណត់​ដែល​មាន​ស​ន្ទ​ស្សន៍​ដាក់ចុះ​ចំនួន​១០០​នាក់ ។ ចំនួន​នេះ​អង្គភាព​បាន​សម្រេច​រៀបចំ​ហ្វឹកហាត់​ដល់​កំលាំង​វរ​សេនា​តូច​ថ្មើ​ជើង​លេខ​១ ដើម្បី​បំប៉ន​ដល់​កំលាំង​លើ​ផ្នែក​យុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ បង្កើន​មនសិកា​ស្នេហា​ជាតិ ពង្រឹង​តួនាទី ចូលរួម​ក្នុង​កិច្ច​ការពា​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​មានការ​បាញ់​ស៊ី​ប​គ្រាប់​ពិត ប្រភេទ​អាវុធ B៤០ និង​មាន​យុទ្ធ​ដំណើរ​ទ័ព​ក្នុង​ចម្ងាយ​ផ្លូវ ៣២ គីឡូម៉ែត្រ នៅ​ពេល​បញ្ចប់​វគ្គ​ផង​ដែរ ។ ការ​ហ្វឹកហ្វឺន​រៀនសូត្រ​នេះ​មាន​រយៈពេល​៤៥ ថ្ងៃ​ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បន្ថែម​ពី​នេះ​ចំណេះដឹង និង​សមត្ថភាព​ទាំងនេះ​ជា​ការ​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​យោធិន​ឲ្យ​ក្លាយជា​ឧប ករណ៍​ដ៏​រឹង​មាំ​ក្នុង​ការ​ចូលរួម​រក្សា​សន្តិសុខ​សង្គម ។

លោក ឧត្តមសេនីយ៍ ពៅ ហេង  បាន​មាន​ប្រសាសន៍​ដាស់តឿន​ដល់​នាយទាហាន​និង​ពល​ទាហាន​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ជួយ​បង្ការ​គ្រោះ​ធម្មជាតិ​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ត្រូវ​សហ​ការណ៍​គ្នា​ជាមួយ​កងកម្លាំង​ដទៃ​ទៀត​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន ហើយ​នាយទាហាន និង​ពល​ទាហាន​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន បើ​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​ញៀន​ត្រូវ​បណ្តេញ​ចេញពី​អង្គភាព​ជា​បន្ទាន់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ចេះ​យោគយល់​អធ្យាស្រ័យ​ក្នុង​ពេល​បើកបរ  ត្រូវ​សហ​ការណ៍​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ៕