ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយសម្តេចតេជោ​ចែកជូនពលរដ្ឋ​​ខេត្តត្បូងឃ្មុំ

6 ឆ្នាំ មុន

ខេត្តត្បូងឃ្មុំ ៖ កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា នេះ ក្រុម​​ជំ​នួយការ​​លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​សម្ភារ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រគេន​ដល់​វត្ត​អា​រាម​ និង​ប្រគល់​ជូន​ដល់​សាលារៀន​មួយ​ចំនួន​តាម​

ខេត្តត្បូងឃ្មុំ ៖ កាលពី​ថ្ងៃ​ទី​២៤ ​មិថុនា នេះ ក្រុម​​ជំ​នួយការ​​លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​សម្ភារ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក​ហ៊ុន ម៉ា​ណែ​ត ប្រគេន​ដល់​វត្ត​អា​រាម​ និង​ប្រគល់​ជូន​ដល់​សាលារៀន​មួយ​ចំនួន​តាម​ការ​សន្យា​មុន​ពេល​បោះ​ឆ្នោត ដោយ​ក្នុង​នោះ​រួម​មាន​ស៊ីម៉ង់​តិ៍​៥​តោន​ប្រគេន​ដល់​វត្ត​គី​រី​មាន​ជ័យ ស្ថិត​ក្នុង​ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​, ស៊ី​​ម៉​ង់​ត៍​៥​តោន និង​ឥដ្ឋ១០,០០០​ដុំ ប្រគេន​ដល់​វត្ត​សុវណ្ណ​រតន​សោ​ភ័ណ្ឌ​មុន្នី ស្ថិត​ក្នុង​ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម​, ស៊ី​ម៉​ង់​តិ៍​៥​តោន ប្រគេន​ដល់​វត្ត​ពោធិ​មង្គល​, ម៉ា​ស៊ីន​​ព្រី​ន​ធើរ​១​គ្រឿង និង​ម៉ា​ស៊ីនLCD Projector ​១​គ្រឿង ប្រគល់​ជូន​សាលា​អនុ​វិទ្យាល័យ​ទួល​ព្រះ​ឃ្លាំង​, ក្តារ​​ខៀន​ចំនួន​១៤ និង​ប៊ិ​ច​ហ្វឺ​ត​មួយ​ចំនួន ប្រគល់​ជូន​សាលា​បឋម​សិក្សា​ទួល​ព្រះ​ឃ្លាំង ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ​។

ក្នុង​ឱកាស​សំណេះសំណាល និង​ក្រៅពី​ប្រគេន​អំណោយ​ដល់​វត្ត ក្រុមការងារ​ក៏​បាន​នាំ​យក​អំណោយ​អនុស្សាវរីយ៍​មួយ​ចំនួន​ជូន​លោកយាយ​លោកតា ពុទ្ធបរិស័ទ១២៥​នាក់ ដោយ​ម្នាក់​ទទួល​បាន​ក្រណាត់​សរ ក្រមា និង​ថវិកា៥​ពាន់​រៀល ព្រមទាំង​មាន​សម្ភារ​សិក្សា​ជូន​ក្មួយ​ៗ​កុមា​រា​កុមារី​ផង​ដែរ​។

លោក មែ ស៊ី​ថន ក្រុម​ជំនួយការលោកហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា សម្ភារៈ​ដែល​ប្រគេន​ដល់​វត្ត និង​មូលដ្ឋាន​នានា​ទាំងអស់​ខាង​លើ​នេះ គឺជា​អំណោយ​ដ៏​យ​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈលោក​ហ៊ុន ម៉ា​ណែ​ត ដែល​បាន​សន្យា​ប្រគេន និង​ប្រគល់​ជូន​ក្រោយ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​រួច​កន្លង​ទៅ​នេះ ដើម្បី​រួមចំណែក​ដល់​ការ​កសាង​សមិទ្ធផល​វត្ត និង​ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ និង​ការ​ខ្វះខាត​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​ ។ ​