ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ចំការ​ទៅ​លេង​បាល់ទះ​ស្រាប់តែ​ដួល​សន្លប់​និង​ដាច់ខ្យល់​ក្រោយ​ពី​ដល់​មន្ទីរពេទ្យ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​មក​ពី​ចំការ រត់​ទៅ​លេង​បាល់ទះ​បាន​មួយ​ប្រកួត​ស្រាប់តែ​ទុនដៃទុនជើង​ដួល​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​ក្រុម​អ្នកលេង​បាល់​ជាមួយ​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ជា​អកុសល់​បាន​ដាច់ខ្យល់​ស្លា.ប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ឃុំ​កំពង់ស្វាយ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​មក​ពី​ចំការ រត់​ទៅ​លេង​បាល់ទះ​បាន​មួយ​ប្រកួត​ស្រាប់តែ​ទុនដៃទុនជើង​ដួល​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​ក្រុម​អ្នកលេង​បាល់​ជាមួយ​ដឹក​យក​ទៅ​សង្គ្រោះ​តែ​ជា​អកុសល់​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ឃុំ​កំពង់ស្វាយ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ដែល​ករណី​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ស​ន្និ​ដ្ធា​ន​ថា ស្លាប់​ដោយសារ​ខ្យល់​.​គ ។ 

ជន​រង​គ្រោះ​ឈ្មោះ ឈូក ធឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ តូ ឈូក អាយុ​៦៩​ឆ្នាំ ម្តាយ​ឈ្មោះ គូ សុខ​ណា អាយុ​៦៥​ឆ្នាំ ។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួ​សារបាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កូន​គាត់​(​ជន​រង​គ្រោះ​)​មក​ពី​ចំការ​ត្របែក​ហើយ​ក៏​បាន​ទៅ​លេង​បាល់ទះ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ សំ ប៊ុ​ន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ពេល​លេង​ចប់​មួយ​ប្រកួត​ជន​រង​គ្រោះ​ក៏​ដើរមក​អង្គុយ​ខាងក្រៅ​តារាង​បាល់​បាន​មួយសន្ទុះ ស្រាប់តែ​មាន​អាការ​មិន​ស្រួលខ្លួន​ក៏​ដួល​សន្លប់ ។ ឃើញ​ដូច្នេះ​អ្នកលេង​បាល់​ជាមួយ​នាំ​គ្នា​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​តែ​ជា​អកុសល់​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ពេល​ទៅ​ដល់​ពេទ្យ ។ 

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍រ​ដ្ធ​បាល និង​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ ចូលរួម​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ។ បន្ទាប់​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ស​ន្និ​ដ្ធា​ន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់​.​គ​ប្រាកដ​មែន ។ ដោយ​មានការ​ឯកភាព​សព​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី ៕