ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាក់​ស្រុត​ស្ពានឈើ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ស្ពានឈើ​វែង​មួយ ដែល​អាជ្ញាធរ​កំណត់​ថា មិនមែន​ជា​ស្ពាន​យុ​ទ្ឋ​សាស្ត្រ គឺ​សាងសង់​សម្រាប់​ជិះ​ឆ្លង​បណ្តោះអាសន្ន​ទៅ​កាន់​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ បាន​ជួប​ហេតុការណ៍​បាក់​ស្រុត​សារ​ជា​ថ្មី ។ ដោយ​ការ​បាក់​ស្រុត​ស្ពាន​លើក​នេះ ត្រូវ​បាន​ពលរដ្ឋ​លើក​ឡើង​ថា មិន​បណ្តាល​មក​ពី​ពួក​គាត់​ជិះ​កង់ ឬ​ម៉ូតូ និង​បរទេះ​ឆ្លងកាត់​ធ្វើ​ឲ្យ​បាក់​ស្រុត​នោះ​ទេ គឺ​បណ្តាល​មក​ពី​រថយន្ត​ធុន​ធ្ងន់​ដឹកឈើ និង​ដឹក​ខ្សាច់​ក្រួស​ជាដើម ។

ខេត្តក្រចេះ ៖ ស្ពានឈើ​វែង​មួយ ដែល​អាជ្ញាធរ​កំណត់​ថា មិនមែន​ជា​ស្ពាន​យុ​ទ្ឋ​សាស្ត្រ គឺ​សាងសង់​សម្រាប់​ជិះ​ឆ្លង​បណ្តោះអាសន្ន​ទៅ​កាន់​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ បាន​ជួប​ហេតុការណ៍​បាក់​ស្រុត​សារ​ជា​ថ្មី ។ ដោយ​ការ​បាក់​ស្រុត​ស្ពាន​លើក​នេះ ត្រូវ​បាន​ពលរដ្ឋ​លើក​ឡើង​ថា មិន​បណ្តាល​មក​ពី​ពួក​គាត់​ជិះ​កង់ ឬ​ម៉ូតូ និង​បរទេះ​ឆ្លងកាត់​ធ្វើ​ឲ្យ​បាក់​ស្រុត​នោះ​ទេ គឺ​បណ្តាល​មក​ពី​រថយន្ត​ធុន​ធ្ងន់​ដឹកឈើ និង​ដឹក​ខ្សាច់​ក្រួស​ជាដើម ។

យ៉ាងណា​ជាមួយ នឹង​ការ​បាក់​ស្រុត​ស្ពានឈើ នៅ​លើ​ផ្លូវលំ​ត​ភ្ជាប់​ពី​ផ្លូវជាតិ ចូល​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ សារ​ជា​ថ្មី​ទៀត ជា​លើក​ទី​ពីរ​កាលពី​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ ក៏​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សំបូរ​អះអាង​ថា ការ​បាក់​ស្រុត​ស្ពានឈើ​នេះ មិន​បាន​រាំងស្ទះ​ដល់​ការ​ធ្វើ ដំណើរ​របស់​ពលរដ្ឋ​នោះ​ទេ ដោយសារ​តំបន់​នោះ​មាន​ផ្លូវ​វាង ។ ស្ពានឈើ​មាន​ប្រវែង​ជិត​១០​មែ​ត្រ​មួយ​កន្លែង​នេះ ត្រូវ​ពលរដ្ឋ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ជិះ​ឆ្លង​ទៅ​មក​ប្រចាំ​ថ្ងៃ ។ តែ​ស្ពាន​នេះ ក៏​រង​ការ​បាក់​ស្រុត​ជា​បន្តបន្ទាប់​ដោយសារ ការ​ដឹក​លើស​ចំណុះ​របស់​ពួក​រថយន្ត​ធុន​ធំ ។ ដោយ​កាលពី​មួយ​ខែ​មុន ស្ពាន​នេះ​បាន​រង​ការ​បាក់​ស្រុត​ម្តង ដែល​បំផ្លាញ​ដោយសារ​តែ​រថយន្ត​ដឹកឈើ និង​ដឹក​ខ្សាច់ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ជួល​ជុល​ឲ្យ​ប្រើប្រាស់​បាន​វិញ ។ ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា នេះ ស្ពានឈើ​មួយ​នេះ បាន​ជួប​ហេតុការណ៍​បាក់​ធ្ងន់ធ្ងរ បន្ទាប់​ពី​រង​ការ​ដឹក​សង្កត់ពីលើ​ពី​រថយន្ត​ធុន​ធំ ដឹកឈើ និង​ក្រួស​ខ្សាច់ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ជាប់​ៗ​គ្នា ។ ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​រស់នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ បាន​អំពាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ការ​ដឹក​ជញ្ជូន​ឈើ​របស់​ឈ្មួញ​នាំ​ចេញពី​តំបន់​នោះ ព្រោះ​វា​កំពុង​តែ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ឃុំ ។ ខណៈ​ដែល​ឃុំ​នេះ ត្រូវ​បាន​ឈ្មួញ​ចាត់ទុកជា​តំបន់​គោលដៅ​អំណោយផល​ល្អ ងាយ​នឹង​ការ​លើក​ផ្ទេរ​ឈើ​ដែល​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នាំ​ចុះ​មក​ពី​ខេត្តស្ទឹងត្រែង និង​បាន​មក​ពី​ដឹក​តាម​រថយន្ត​ធុន​ធំ​នាំ​ចេញ​បន្ត​កាត់​តាម​ភូមិសាស្ត្រ​ឃុំ​មួយ​នេះ ។ ពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​អ្នក​រកស៊ី​តាម​ទូក​នាំ​មក​ស្តុក និង​លើកដាក់​តាម​រថយន្ត គឺ​បាន​ធ្វើ​ឡើង​ស្ទើរ​រាល់ថ្ងៃ តែ​អាជ្ញាធរ​មិនឃើញ​មាន​វិធានការ​ទប់ស្កាត់ ។

ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ថា ការ​បាក់​ស្រុត​ស្ពានឈើ​បណ្តាល​មក​ពី​រថយន្ត​ដឹកឈើ​ធុន​ធំ អភិបាលស្រុក​សំបូរ លោក សូម សា​រឹ​ទ្ឋ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​រដ្ឋ​បាន​ព្រៃឈើ​ស្រុក ចុះ​ទៅ​ពិនិត្យ​ស្ថាន​ការ​នេះ ។ លោក​ថា ការ​បាក់​ស្រុត​ស្ពានឈើ​មួយ​នេះ គឺ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​នោះ​ទេ ។ ហើយ​ស្ពានឈើ​មួយ​នេះ ក៏​មិនមែន​ជា​ស្ពាន​យុ​ទ្ឋ​សាស្ត្រ​ន៍​នោះ​ដែរ គឺ​អាជ្ញាធរ​បាន​សាងសង​គ្រាន់​ឲ្យ​ជិះ​ឆ្លង​បណ្តោះអាសន្ន និង​បាន​ស្នើរ​សុំ​ការ​ជួយ​សាងសង់​ទៅ​ថ្នាក់លើ​រួច​ហើយ​ដែរ ៕