ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះនឹង​ក្ស័យជីវិត ដោយអំពើខ្លួនឯង

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​ឱ្យ​ដង​ថា ជន​ស​ង្ស​យ័​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ផ្សារ​ក្រោលគោ នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន​រួច ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩ និង​៤៥​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​២៨ មិថុនា ស្ថិត​នៅ​ផ្សារ​ក្រោលគោ ក្នុងភូមិ​ព្រៃ​ញ៉​យ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចូល​លួច​មាស​របស់​អាជីវករ ហើយ​ត្រូវ​ម្ចាស់​ទាន់ ។

សមត្ថ​កិ​ច្ថ​ស្រុក​ស្វាយ​ជ្រំ​ឱ្យ​ថា ជនសង្ស័យ​ឈ្មោះ​ភឹ​ម ភួ​ន អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ប្រ​ម៉ា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ស្នាក់​ភូមិ​ក្រសាំង ឃុំ​ពោធិ​រំចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​មក​លេង​ក្នុងស្រុក​ខាងលើ​នេះ ។ រីឯ​មាស​គឺ​ខ្សែ​.​ក​១​ខ្សែ​ទម្ងន់​៥​ជី របស់​ម្ចាស់​ឈ្មោះ​សូ ណា​រ័​ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​​​ ចាត់ការ​តាម​ច្បាប់ រីឯ​ខ្សែ​.​ក​មាស​៥​ជី​បាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ ។