ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លី ឡេ​ង ទទួល​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តកំពង់ចាម ៖   សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ថា​«​ខេត្ត​ត្បូងឃ្មុំ​មិន​មាន​ព្រៃឈើ​នោះ​ទេ តែ​គ្រាន់តែ​ជា​កន្លែង​ឆ្លងកាត់​តែ​ប៉ុណ្ណោះ​ហើយ ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​មាន​បទល្មើស​នេះ​ដែរ ត្រូវ​តែ​ធ្វើការ​បង្ក្រាប​»​ការ​ថ្លែង​នេះ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ។

លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ដែល​ត្រូវ​បាន​ចូល​និវត្ត​បាន​ថ្លែង​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះក្រៅពី​ការ​រៀបចំ​អភិវឌ្ឍ​ន៏​សាងសង់​ទីក្រុង​នៃ​ទីរួមខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ អភិ​វឌ្ឍ​ន៏​កែលម្អ​ទីប្រជុំជន​មួយ​ចំនួន​នៅ​ក្នុ​ខេត្ត ដោយ​ប្រើប្រាស់​កញ្ចប់​ថវិការ​គុណ​ប្រ​យោ​ជ​ន៏​របស់​ខេត្ត ដើម្បី​ជួសជុល​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ភ្លើង​បំភ្លឺ​សាធារណៈ អគា​រដ្ឋ​បាល និង​ការ​កែ​លម្អផ្សារ ចំណតរថយន្ត និង​ទី​សត្តឃាត​ជាដើម ក្នុង​ទីប្រជុំជន ក្រុង​សួង ស្រុក​ពញាក្រែក ស្រុក​អូរ​រាំង​ឪស្រុក​មេមត់ និង​ស្រុក​ត្បូងឃ្មុំ ។

ក លី ឡេ​ង អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ដែល​ត្រូវ​បាន​តែងតាំង​ថ្មី​បាន​ថ្លែង​ថា​បន្ទាប់​ពី​បាន​ទទួល​តំណែង​ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​មាន​រយៈពេល​៣​ឆ្នាំ និង​២៥​ថ្ងៃ​ហើយ​ក្នុង​ជីវិត​ការងារ​មាន​រយៈពេល​៣៨​ឆ្នាំ ៤​ខែ និង​១២​ថ្ងៃ​កន្លង​មក ។ ហើយ​មក​ដល់​ពេល​នេះ​គឺ​ពិតជា​បាន​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​សិក្សារ​រៀនសូត្រ បំពេញការងារ​របស់​ខ្លួន​ពិតមែន ហើយដោយ​សារ​កិច្ច សហការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ពី​សំណាក់​មន្ត្រី​រួមការ​ងារ​ប្រជាជន​មហាជន​ជុំវិញ​បាន​ឲ្យ​តំលៃ​ប្រកប ដោយ​ភាព​វិជ្ជមាន​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង និង​ប្រមុខ​រាជរដ្ឋាភិបាល និង​ការ​ផ្តល់​ស​ច្ចះ​ភាព​ប្រកប ដោយ​គុណធម៌ ។ ជាមួយ​គ្នា​នោះ​ដែរ សូម​ប្តេជ្ញា​ចិត្ត​រួម​សហការ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គីភាព​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា អាជ្ញាធរ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត ៕