ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ប្រើ​លុយ​ឱ្យ​ពលរដ្ឋ​ឡើង​ភ្នំ​ដងរ៉ែក​ប្រថុយ​ជីវិត​កា.ប់​គ្រញូង

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​២​នាក់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កា.ប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​២​នាក់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។ អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​នាំ​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​នោះ​ទី​១-​ឈ្មោះ ផា​ន់ ថេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ទី​២-​ឈ្មោះ ឈឿ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ ចូល​តាម​ច្រក​ក្នុងភូមិ​សាស្ត្រ​ច​ម្លោះ​បង្គោល​សី​ម៉ា​លេខ​២​ដែល​ស្ថិត​នៅ​ក្នុងស្រុក​អន្លង់​វែង ។

ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា នា​ពេល​សព្វ​ថ្ងៃនេះ​ក្រុម​ឈ្មួញ​កំពុង​តែ​បន្ត​គៀងគរ​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឱ្យ​ឡើង​ភ្នំ​ដងរ៉ែក​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​រុករក​កាប់​ឈើ​គ្រ​ញួ​ង​យក​មក​លក់​ឱ្យ​ពួក​ខ្លួន ហើយ​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​សម្លាប់ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​មេត្តា​ជួយ​ចាត់វិធានការ​លុប​បំបាត់​រាល់​សកម្មភាព​នេះ​ផង​ហើយ​កុំ​មើលឃើញ​នូវ​លាភ​សក្ការ​ពេក ។

តាម​ប្រភព​ពី​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ថៃ​បាន​ដោះ​លេង​អ្នកទោស​ខ្មែរ​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​ចំនួន​២​នាក់​មក​ប្រគល់​ឱ្យ​កម្ពុជា ហើយ​ក្រុម​សមត្ថកិច្ច​បាន​ធ្វើការ​អប់រុំ​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ថ្ងៃ​ដដែល ៕