ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​សេសសល់​ពី​សង្គ្រាម​ផ្ទុះ​កក្រើក​ធរណី​ឆក់​យក​ជីវិត​កសិករ​ម្នាក់

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ

ខេត្តឧត្តរមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​កាប់​ដីដំបូក​រំលាយ​ធ្វើស្រែ​ប៉ះ​ចំ​គ្រាប់​៦០​មី​ល្លី​ម៉ែត្រ​បណ្តាល​ឱ្យ​ផ្ទុះ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​វាលស្រែ​ដែល​ស្ថិត​នៅ​ខាងក្រោយ​ភូមិ​ចំងាយ​ប្រមាណ​៣​គីឡូម៉ែត្រ ក្នុងភូមិ​ខ្ទុ​ម សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ យិ​ញ យឿ​ប ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រសនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​មាន​គោលបំណង​កាប់​ដីដំបូក​កាយ​ឱ្យ​ស្មើរ​នឹង​ដីស្រែ​ដើម្បី​ស្រួល​ងាយ​នឹង​ភ្ជួរ​រាស់​នៅ​ពេល​រដូវ​បង្កបង្កើន​ផល ។ លុះ​នៅ​វេលា​ម៉ោង​៣​រសៀល​ក្នុង​ថ្ងៃ​ដដែល​នោះ​ជន​រង​គ្រោះ​បាន​កាប់​ចំ​គ្រាប់​ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​កប់​នៅ​ក្នុង​ដី​បណ្តាល​ឱ្យ​ផ្ទុះ​កក្រើក​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ចេញ​ទៅ​មើល​ហើយ​បានឃើញ​ជន​រង​គ្រោះ​ត្រូវ​អំបែង​គ្រាប់​យ៉ាង​សុះសាច់​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ពី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ហើយ​ធ្វើការ​ត្រួតពិនិត្យ និង​ការ​ផ្ទុះ សមត្ថកិច្ច​បាន​ស​និ្ន​ដ្ឋា​ន​ថា ជា​ប្រភេទ​គ្រាប់កាំភ្លើង​ធុន​៦០​មី​លី្ល​ម៉ែត្រ សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕