ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​៖ ការ​វាយតម្លៃ​អវិជ្ជមាន​អំពី​ដំណើរការ​បោះ​ឆ្នោត​គឺ​មិន​ឆ្លុះ​បញ្ចាំង​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តី​ថ្លែង​ការ​បង្ហាញ​ការ​សោកស្តាយ​ខ្លាំង​ដែល​ស្ថាប័ន​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​វាយតម្លៃ​អវិជ្ជមាន​អំពី​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ ។

រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តី​ថ្លែង​ការ​បង្ហាញ​ការ​សោកស្តាយ​ខ្លាំង​ដែល​ស្ថាប័ន​និង​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​វាយតម្លៃ​អវិជ្ជមាន​អំពី​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ ។

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖ “​គ​.​ជ​.​ប មានការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​វាយតម្លៃ​ដែល​គ្មាន​ព្រឹត្តិការណ៍​ជាក់ស្តែង​មក​ឆ្លុះ​ប​ញ្ជាំ​ង​ការ​ពិត​ទៅ​លើ​ទិដ្ឋភាព​បច្ចេកទេស​ដែល​បានបញ្ញា​តិ​នៅ​ក្នុង​ច្បាប់បោះឆ្នោត និង​បទបញ្ជា នីតិវិធី​របស់ គ​.​ជ​.​ប ដែល​អាច​ធ្វើ​ឲ្យ​សាធារណជន​មានការ​យល់​ច្រឡំ​លើ​ដំណើ​ការ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​”​។ គ​.​ជ​.​ប បាន​បញ្ជាក់​ថា សម្រាប់​ការ​បោះ​ឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា​បាន​បញ្ចប់​ដោយ​រលូន មាន​សុខ​សន្តិភាព ន​ង​មាន​ភាពល្អ​ប្រសើរ​ជាង​ការ​បោះ​ឆ្នោត​មុន​ៗ​ដោយ​មាន​អ្នកបោះឆ្នោត​ចំនួន​ដល់​ទៅ​ជាង ៩០.៣៧% បាន​ចេញ​ទៅ​បោះ​ឆ្នោត “​ប្រកបដោយ​ទឹកមុខ​រីករាយ គ្មាន​ការ​បំភិតបំភ័យ និង​គ្មាន​ការ​ភ័​ខ្លាច​”​។

​គ​.​ជ​.​ប ក៏​បាន​បញ្ជាក់​ថា​ការ​ដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង រួម​ទាំង​ការ​ដោះស្រាយ​បណ្តឹង​ទាក់ទង​នឹង​ការ​សុំ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន គ​.​ជ​.​ប បាន​អនុវត្ត​ត្រឹមត្រូវ​ពេញលេញ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​បោះ​ឆ្នោត​។

​សេចក្តីថ្លែងការណ៍​របស់ គ​.​ជ​.​ប ជា​ការ​ឆ្លើយ​តប​នឹង​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្តុំ​អង្គការ​នៃ​បន្ទប់​ស្ថានការណ៍​ដែល​បាន​ចោទប្រកាន់​ថា​ការ​បោះ​ឆ្នោត​មិន​ទាន់​មាន​សេរី និង​មានការ​គំរាម​គំ​ហែង ជា​ពិសេស​បក្ស​ប្រឆាំង​បាន​ចោទប្រកាន់​ថា គ​.​ជ​.​ប ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី​-​ខេត្ត បាន​បដិសេធ​ពាក្យបណ្តឹង​របស់​បក្ស​ប្រឆាំង ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​សំឡេង​ឆ្នោត​លម្អៀង​គ្នា​តិច​ជាង ០.៥% ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។