ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់នេះហើយ សង្ស័យ​​បំផ្លាញ​​​រូប​នាង​​កេន្ន…​ ​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បន្តពាក់ព័ន្ធករណី​ ជនមិនស្គាល់មុខ​​​វាយ​បំផ្លាញ​រូបសំណាក​នាង​​កេ​ន្ននោះ គិតត្រឹម​វេលា​​ម៉ោង០​៩​ព្រឹក​​ថ្ងៃទី​២៨ មិថុនា នេះ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ចធ្វើការ​​ស្រាវជ្រាវរហូត​​ឃាត់ខ្លួន​បាន​ហើយ ស្ថិត​នៅ​នឹង​ផ្ទះ​​របស់​ជន​នេះតែម្តង ​ក្នុង​​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង (មាន​ចម្ងាយ​ពី​រង្វង់​មូល​នាង​កេ​ន្ន ប្រហែល​ជាង​៣០០ម៉ែត្រ) ។

​ប្រភពបន្តទៀត​ថា ជន​​សង្ស័យខាងលើ​​ឈ្មោះ​​ឃុន ប៉ូ​ឡូ អាយុ​៣៩​​ឆ្នាំ​ ។ ខណៈ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​សួរនាំជនសង្ស័យបន្ត​ទៀត ។ សមត្ថ​កិច្ច​​​​អះអាង​​ថា ជន​ទុច្ចរិត​នេះ​ ជា​មនុស្ស​បែក​ថ្នាំ និង​ក៏​​ជា​​មុខសញ្ញា​ចោរកម្ម​ប្រចាំ​​​មូល​ដ្ឋាន​​ទៀតផង ​។ គួររំលឹកថា អ្នកណានេះ? ម្តេចមកចង​កំហឹ​ងម្តងហើយម្តងទៀត​ ជាមួយ​ថ្មទៅ​​វិញ…