ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3​ប្រទេស​កំពុង​រារាំង​កំណើន​តម្រូវការ​ប្រេង​នៅ​អាស៊ី ដើម្បី​តុល្យភាព​ទីផ្សារ

6 ឆ្នាំ មុន

ខណៈ​ពេល​ទីផ្សារ​ប្រេង​ពិភពលោក​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់ កំណើន​តម្រូវការ​ដែល​មាន​សភាព​យឺត​នៅ​ក្នុង​ប្រទេស​នាំ​ចូល​ប្រេង​ឆៅ​សំខាន់​ៗ​នៅ​អាស៊ី​កំពុង​រារាំង​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​ស្តា​តុល្យភាព​ទីផ្សារ ។

ខណៈ​ពេល​ទីផ្សារ​ប្រេង​ពិភពលោក​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់ កំណើន​តម្រូវការ​ដែល​មាន​សភាព​យឺត​នៅ​ក្នុង​ប្រទេស​នាំ​ចូល​ប្រេង​ឆៅ​សំខាន់​ៗ​នៅ​អាស៊ី​កំពុង​រារាំង​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​ស្តា​តុល្យភាព​ទីផ្សារ ។

ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​លើស​តម្រូវការ​នៅ​ក្នុង​ប្រទេស​ចិន ការ​ខកចិត្ត​ពី​ការ​បញ្ឈប់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ការ​ថយ​ចុះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន​កំពុង​រារាំង​កំណើន​តម្រូវការ​ប្រេង​ឆៅ​នៅ​ក្នុង​ប្រទេស​ទាំង​៣​ក្នុង​ចំណោម​ប្រទេស​ទិញ​ប្រេង​កំពូល​នៅ​លើ​ពិភពលោក ។

ប្រទេស​ទាំង​៣​មាន​ចំនួន​១​ភាគ​៥​នៃ​ការ​ប្រើប្រាស់​ប្រេង​ជាស​កល​ចំនួន​៩៧​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ (bpd) ហើយ​ការ​រង្គោះរង្គើ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ នឹង​ធ្វើ​ឲ្យ​កំណើន​តម្រូវការ​ប្រេង​នៅ​អាស៊ី​តិច​ជាង​ការ​រំពឹង​ទុក ដែល​ជួយ​កាត់​បន្ថយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​អង្គការ​OPEC​ដើម្បី​គាំទ្រ​តម្លៃ​ប្រេង ។

លោក Michael Corley នាយក​គ្រប់គ្រង​ក្រុមហ៊ុន Mercatus Energy Advisors បាន​ថ្លែង​ថា ៖« យើង​ពិតជា​មើលឃើញ​ពី​តម្រូវការ​ទាប​ជាង​មុន​នៃ​អតិថិជន ២​ទៅ​៣​វិស័យ គឺ​ក្នុង​ឧស្សាហ​កម្ម ផ្លូវអាកាស ផ្លូវ​សមុទ្រ និង​ផ្លូវថ្នល់​។​ពួក​គេ​ពិតជា​កំពុង​ប្រើប្រាស់​ប្រេង​តិច​ជាង​ការ​រំពឹង​ទុក »​។

នៅ​ក្នុង​ប្រទេស​ចិន ការ​ប្រជែង​ជាមួយ​អា​មេ​រិ​ក​ក្នុង​នាម​ជា​អ្នក​នាំ​ចូល​ប្រេង​ដ៏​ធំ​បំផុត​របស់​ពិភពលោក ការ​នាំ​ចូល​ក្នុង​ខែឧសភា​មាន​ត្រឹមតែ​៩​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ការ​កាត់​បន្ថយ​ក្នុង​ប្រតិបត្តិការ​រោងចក្រ​ចម្រាញ់​ប្រេង​នឹង​កំណត់​លើ​តម្រូវការ​ប្រេង​ឆៅ​នៅ​ក្នុង​ត្រីមាស​ទី​៣ ។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​បាន​យកឈ្នះ​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​អ្នក​នាំ​ចូល​ប្រេង​ដ៏​ធំ​បំផុត​ទី​៣​របស់​ពិភពលោក​កាលពី​ឆ្នាំ​មុន ការ​នាំ​ចូល​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​ជាង​៤% នៅ​ចន្លោះ​ខែមេសា និង​ខែឧសភា​ដល់​ប្រហែល​៤,២​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដែល​ជា​ផល​ប៉ះពាល់​នៃ​កម្មវិធី​បញ្ឈប់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ថ្មី​ៗ​របស់​ប្រទេស​នេះ​ទៅ​លើ​ការ​ប្រើប្រាស់ ។

ក្នុង​រយៈពេល​៥​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ការ​នាំ​ចូល​របស់​ឥណ្ឌា​មាន​បរិមាណ​ថេរ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​មានការ​កើនឡើង​ប្រចាំឆ្នាំ​៧,៤%​កាលពី​ឆ្នាំ​មុន ។

នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​បំផុត​នៅ​ក្នុង​ទ្វីបអាស៊ី តម្រូវការ​ប្រេង​បាន​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ចំនួន​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ និង​ការ​កើនឡើង​នៃ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ល្អ ឬ​ការ​ប្រើប្រាស់​ឥន្ធនៈ​ជំនួស​មាន​ដូច​ជា ជីវ​ម៉ា​ស៊ូ​ត និង​ជីវ​អាកុល ។

កាលពី​ខែមេសា ប្រទេស​ជប៉ុន​បាន​នាំ​ចូល​ប្រេង​ប្រហែល​៣,៥​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ដោយ​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​បំផុត​ចំនួន​៥,៩​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​កាលពី​ឆ្នាំ​២០០៥ ។

ជាមួយនឹង​ការ​ផ្គត់ផ្គង់​ដ៏​សម្បូរ​បែប តម្រូវការ​ប្រេង​នៅ​អាស៊ី​បាន​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​តម្លៃ​ចំនួន​២០%​សម្រាប់​តម្លៃ​ប្រេង​ឆៅ​គោល Brent ដល់​៤៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៩៧ ៕