ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើប្រហែសតែ១វិនាទីនោះ យើង​អាច​បាត់​បង់​​ជីវិត​ហើយ​

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ សេចក្តី​រាយ​ការ​ន៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្ថិត​ត្រង់​ចំណុច​បត់​កាត ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង ។

ខេត្តកោះកុង ៖ សេចក្តី​រាយ​ការ​ន៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២ និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្ថិត​ត្រង់​ចំណុច​បត់​កាត ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អួន យី ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូម​ចំឡង​គោ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ជិះ​ម៉ូតូ​ម៉ាក​វ៉េវ គ្មាន​ស្លាក​លេខ ។ រីឯ​អ្នក​បើករថយន្ត​ឈ្មោះ​លូ ភឹង អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​វិ​ថី​សាយ​ភូ​ថង (​ពី​កើត​ទៅ​លិច​) រីឯ​ម៉ូតូ​ជិះ​ម្នាក់ឯង​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ចំណុច​កើតហេតុ ក៏​ត្រូវ​រថយន្ត​បុក​ម៉ូតូ​ទាំង​កំរោល​តែ​ម្តង ដោយ​មិន​ទាន់​ដឹង​ពី​មាន​មូលហេតុ​អ្វី​ទេ។បច្ចុប្បន្ន កម្លាំង​បាន​ធ្វើការ​ឃាត់​រថយន្ត​រួម​ទាំង​អ្នកបើកបរ ទៅ​ដោះស្រាយ​តាម​ច្បាប់ ។ ហើយ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​តាម​ប្រពៃណី ។