ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ទទួល​បាន​កាបូប​មក​វិញ ក្រោយ​បាត់​វា​អស់​ជិត ៥៥​ឆ្នាំ

1 ឆ្នាំ មុន

ស្ត្រី​អា​មេ​រិ​ក​ម្នាក់​ក្នុង​រដ្ឋ West Virginia ទទួល​បាន​កាបូប​វិញ បន្ទាប់​ពី​គាត់​ជ្រុះ​វា​បាត់​អំឡុង​ការ​រាំ​នៅ​វិទ្យាល័យ​កាលពី​ជិត ៥៥​ឆ្នាំ​មុន​។ លោកយាយ Sharon Day បាន​និយាយ​ថា…

ស្ត្រី​អា​មេ​រិ​ក​ម្នាក់​ក្នុង​រដ្ឋ West Virginia ទទួល​បាន​កាបូប​វិញ បន្ទាប់​ពី​គាត់​ជ្រុះ​វា​បាត់​អំឡុង​ការ​រាំ​នៅ​វិទ្យាល័យ​កាលពី​ជិត ៥៥​ឆ្នាំ​មុន​។

លោកយាយ Sharon Day បាន​និយាយ​ថា គាត់​មាន​អាយុ​ត្រឹម ១៦​ឆ្នាំ នៅ​ពេល​គាត់​បាត់​កាបូប​នៅ​ក្នុង​ការ​រាំ​នៅ​វិទ្យាល័យ Fayetteville ក្នុង​ឆ្នាំ ១៩៦៨ និង​មិន​ដែន​រំពឹង​ថា​នឹង​បាន​វា​ត្រឡប់​មក​វិញ​នោះ​ទេ​។

សាលា​របស់​គាត់​បាន​បិទ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ឆ្នាំ ២០១៩ ហើយ​កម្មករ​របស់​ក្រុមហ៊ុន New River Contracting បាន​និយាយ​ថា ពួក​គេ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​កាបូប​មួយ​បាន​ធ្លាក់​ចេញពី​ប្រព័ន្ធ​បំពង នៅ​ពេល​ពួក​គេ​ធ្វើការ​ជួសជុល​អគារ​ឱ្យ​ក្លាយជា​កន្លែង​ស្នាក់​នៅ​។

លោក Bradley Scott ម្ចាស់​ក្រុមហ៊ុន​នោះ​បាន​និយាយ​ថា ប្រព័ន្ធ​បំពង់​នោះ​ត្រូវ​បាន​គេ​បិទ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ និង​មាន​របស់របរ​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​នោះ​។

លោក​បាន​ប្រើ​បណ្តាញ​សង្គម​ដើម្បី​ព្យាយាម​តាម​រក​ម្ចាស់​កាបូប​នោះ​។គាត់​និយាយ​ថា «​ដោយ​មាន​រូបថត​របស់​កាបូប និង​ឈ្មោះ​នៅ​ខាង​ខ្នង​នៃ​រូបថត​កាបូប ជាមួយនឹង​កាត​សន្តិសុខ​សង្គម​នៅ​ក្នុង​កាបូប ខ្ញុំ​គិត​ថា យើង​អាច​រក​ឃើញ​ម្ចាស់​របស់​វា​»។

ទីបំផុត លោក​បាន​រក​ឃើញ​ម្ចាស់​កាបូប​លុយ​នោះ​គឺ​លោកយាយ Sharon Day បន្ទាប់​ពី​រក​ជា​ច្រើន​ស​ប្តា​ហ៍​នៅ​លើ​ហ្វេ​ស​បុក​។លោកយាយ​និយាយ​ថា «វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​គិត​សោះ​ថា​ខ្ញុំ​នឹង​ឃើញ»៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ