ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ប្រកាស​លើកលែង​ពន្ធ​ដល់​ទាហាន​ទាំងអស់​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

អាជ្ញាធរ​រុ​ស្ស៊ី​បាន​ប្រកាស​ថា ទាហាន និង​បុគ្គលិក​រដ្ឋ​ទាំងអស់​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​ប្រយុទ្ធ​នឹង​អ៊ុយ​ក្រែ​ន​នឹង​ទទួល​បានការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​។ វិធានការ​លើកលែង​ពន្ធ​នេះ​គ្រប់​ដណ្តប់​លើ​ទាហាន​រុ​ស្ស៊ី​ទាំងអស់​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ ៤​របស់​អ៊ុយ​ក្រែ​ន​រួម​មាន Donetsk, Luhansk, Kerson និង Zaporizhia…

អាជ្ញាធរ​រុ​ស្ស៊ី​បាន​ប្រកាស​ថា ទាហាន និង​បុគ្គលិក​រដ្ឋ​ទាំងអស់​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ឱ្យ​ប្រយុទ្ធ​នឹង​អ៊ុយ​ក្រែ​ន​នឹង​ទទួល​បានការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​។

វិធានការ​លើកលែង​ពន្ធ​នេះ​គ្រប់​ដណ្តប់​លើ​ទាហាន​រុ​ស្ស៊ី​ទាំងអស់​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ ៤​របស់​អ៊ុយ​ក្រែ​ន​រួម​មាន Donetsk, Luhansk, Kerson និង Zaporizhia ដែល​រុ​ស្ស៊ី​ប្រកាស​ថា​ជា​ទឹកដី​របស់​ខ្លួន ទោះបី​មិន​ទាន់​បាន​គ្រប់គ្រង​វា​ទាំងស្រុង​ក្តី​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ការ​លើកលែង​ពន្ធ​នេះ​មាននៅ​ក្នុង​ច្បាប់​ប្រចាំ​អំពើ​ពុក​រលួយ ដែល​អាជ្ញាធរ​រុ​ស្ស៊ី​បាន​ចេញផ្សាយ​លម្អិត​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។

យោង​តាម​ក្រឹត្យ ទាហាន ប៉ូ​លី​ស សមាជិក​សេវាកម្ម​សន្តិសុខ និង​បុគ្គល​រដ្ឋ​ផ្សេង​ទៀត​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​តំបន់ ៤​ខាងលើ មិន​ចាំបាច់​ត្រូវ​ផ្តល់​ព័ត៌មាន​ពី​ប្រាក់​ចំណូល ការ​ចំណាយ និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទៀត​ទេ​។

ក្រឹត្យ​របស់​រុ​ស្ស៊ី​បញ្ជាក់​ទៀត​ថា កងទ័ព​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ក៏​នឹង​មាន​សិទ្ធិ​ទទួលយក​រង្វាន់ និង​កាដូរ​ផង​ដែរ ប្រ​សិន​រង្វាន់ និង​កាដូ​ទាំងនោះ​ជា​លក្ខណៈ​មនុស្សធម៌​។ ការ​លើកលែង​ពន្ធ​ក៏​នឹង​អនុវត្ត​ផង​ដែរ​ចំពោះ​ដៃគូ និង​កូន​ៗ​របស់​អ្នក​ដែល​កំពុង​បម្រើ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​។

កាសែត​រុ​ស្ស៊ី The Mscow Times បាន​រាយការណ៍​ថា ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​លុប​ចោលការ​តម្រូវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ការ​បង់ពន្ធ​អំឡុង​រយៈពេល​សង្គ្រាម​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ