ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កម្រ ​! ប្តី​ប្រពន្ធ​អា​មេ​រិ​ក​មួយគូ​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី៨០

1 ឆ្នាំ មុន

គូ​ស្វាមី​អា​មេ​រិ​ក​មួយគូ ដែល​មាន​អាយុ ១០២​ឆ្នាំ​ទាំង​ពីរ​នាក់ បាន​ប្រារព្ធ​ខួប​គម្រប់​អាពាហ៍ពិពាហ៍​លើក​ទី ៨០​ឆ្នាំ កាលពីដើម​ស​ប្តា​ហ៍​នេះ​។ លោកតា Robert និង​លោកយាយ Edith…

គូ​ស្វាមី​អា​មេ​រិ​ក​មួយគូ ដែល​មាន​អាយុ ១០២​ឆ្នាំ​ទាំង​ពីរ​នាក់ បាន​ប្រារព្ធ​ខួប​គម្រប់​អាពាហ៍ពិពាហ៍​លើក​ទី ៨០​ឆ្នាំ កាលពីដើម​ស​ប្តា​ហ៍​នេះ​។

លោកតា Robert និង​លោកយាយ Edith Mae Schaum បាន​ជួប​គ្នា​ដំបូង​នៅ​វិទ្យាល័យ​ក្នុង​ឆ្នាំ ១៩៣៦ និង​បាន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នៅ​ឆ្នាំ ១៩៤២​។ ពួក​គាត់​ទាំង​ពីរ​បាន​ប្រារព្ធ​ខួបអាពាហ៍ពិពាហ៍​លើក​ទី ៨០​ឆ្នាំ​កាលពី​ថ្ងៃ​ទី ២៦ ខែធ្នូ​កន្លង​ទៅ​នេះ​។

លោកយាយ Edith Mae Schaum ប្រាប់​គន្លឹះ​ក្នុង​ការ​រួប​រស់នៅ​ជាមួយ​គ្នា​ឱ្យ​បាន​យូរ ដោយ​លោកយាយ​លើក​ឡើង​ថា អាថ៌​កំបាំង​គឺ​មិន​ត្រូវ​ខឹង​គ្នា​ទាំង​ពេល​ចូល​គេង​។

ទោះបី​រស់​រស់នៅ​ជាមួយ​គ្នា​បាន​រហូត​ដល់ ៨០​ឆ្នាំ​ក្តី ពួក​គាត់​ទាំង​ពីរ​មិនមែន​ជា​ម្ចាស់​កំណត់​ត្រា​ពិភពលោក Guinness World Record ជា​គូ​ស្វាមី​រៀប​ការ​យូរ​បំផុត​នោះ​ទេ​។ អ្នកកាន់កាប់​កំណត់​ត្រា​រៀប​ការ​យូរ​បំផុត​គឺ​គូ​ស្វាមី​ឈ្មោះ Herbert និង Zelmyra Fisher ដែល​រួម​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល ៨៦​ឆ្នាំ និង ២៩០​ថ្ងៃ​៕ (​យោង​តាម​ប្រភព​៖ UPI)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ