ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ស្នើ​ឱ្យ​ចិន​ចែករំលែក​ទិន្នន័យ​កូ​វី​ដ១៩ ខណៈ​ការ​ឆ្លង​កើនឡើង​ខ្លាំង​នៅ​ចិន

1 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា មន្ត្រី​ចិន​ត្រូវ​តែ​ចែករំលែក​ព័ត៌មាន​ជាក់ស្តែង​បន្ថែម​ទៀត​អំពី​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស ខណៈ​ការ​ឆ្លង​បាន​កើនឡើង​។ ចិន​បាន​លុប​ចោលការ​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ប៉ុន្តែ​ករណី​ឆ្លង​បាន​កើនឡើង​ខ្លាំង ហើយ​ប្រទេស​ជា​ច្រើន​ចាប់ផ្តើម​តម្រូវ​ឱ្យ​មានការ​ធ្វើតេស្តរ​កកូ​វី​ដ ១៩…

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា មន្ត្រី​ចិន​ត្រូវ​តែ​ចែករំលែក​ព័ត៌មាន​ជាក់ស្តែង​បន្ថែម​ទៀត​អំពី​កូ​វី​ដ ១៩​នៅ​ក្នុង​ប្រទេស ខណៈ​ការ​ឆ្លង​បាន​កើនឡើង​។

ចិន​បាន​លុប​ចោលការ​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ប៉ុន្តែ​ករណី​ឆ្លង​បាន​កើនឡើង​ខ្លាំង ហើយ​ប្រទេស​ជា​ច្រើន​ចាប់ផ្តើម​តម្រូវ​ឱ្យ​មានការ​ធ្វើតេស្តរ​កកូ​វី​ដ ១៩ ពី​អ្នកដំណើរ​មក​ពី​ប្រទេស​ចិន​។

មន្ត្រី WHO និយាយ​ថា​ពួក​គេ​ចង់​ឃើញ​ទិន្នន័យ​បន្ថែម​ស្តី​ពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ការ​ចូល​បន្ទប់​ថែ​ទាំង និង​ករណី​ស្លា​.​ប់​។ អង្គការ​នេះ​ក៏​ចង់បាន​តួលេខ​ចាក់​វ៉ាក់សាំង​ផង​ដែរ​ពី​ចិន​។

សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ បារាំង កូរ៉េ​ខាងត្បូង ឥណ្ឌា អ៊ី​តា​លី ជប៉ុន និង​តៃវ៉ាន់ សុទ្ធតែ​បាន​ចាត់វិធានការ ដោយ​តម្រូវ​ឱ្យ​មានការ​ធ្វើតេស្តរ​កកូ​វី​ដ ១៩ សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន ដោយសារ​ពួក​គេ​ភ័យ​ខ្លាច​ការ​រីក​រាលដាល​នៃ​មេរោគ​ជា​ថ្មី​។

ចំណែក​អង់គ្លេស​វិញ តម្រូវ​ឱ្យ​អ្នកដំណើរ​មក​ពី​ចិន​ត្រូវធ្វើ​តេស្ត​អវិជ្ជមាន​កូ​វី​ដ ១៩​ជា​មុន​សិន មុន​ពេល​ពួក​គេ​អាច​ឡើង​យន្តហោះ​មក​ពី​ចិន​បាន​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ចិន ទីភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា «WHO ស្នើ​សុំ​ជា​ថ្មី​ម្តងទៀត​ឱ្យ​មានការ​ចែករំលែក​ជា​ប្រចាំ​នូវ​ទិន្នន័យ​ជាក់លាក់ និង​ពេលវេលា​ជាក់ស្តែង​អំពី​ស្ថានភាព​ជំងឺ​រាតត្បាត​… អ្នក​ដែល​មាន​អាយុ​លើស​ពី ៦០»​។

WHO និយាយ​ថា​ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​លើ​ផ្នែក​ទាំងនេះ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា​វ៉ាក់សាំង​។

អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ពីសារ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ និង​ការ​ផ្សាយ​ទាន់​ពេលវេលា​នៃ​ទិន្នន័យ ដើម្បី​ជួយ​ប្រទេស​ចិន និង​សហគមន៍​ពិភពលោក​ក្នុង​ការ​បង្កើត​ការ​វាយតម្លៃ​ហានិភ័យ​ត្រឹមត្រូវ និង​ដើម្បី​ជូនដំណឹង​ដល់​ការ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព​”៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ