ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់ ​នៅ​តៃវ៉ាន់ ផ្តា.ច់ជីវិត​បុគ្គលិក៤​នាក់

1 ឆ្នាំ មុន

មនុស្ស​ចំនួន ៤​នាក់​បាន​ស្លា​.​ប់ និង២​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ចេះ​រោងចក្រ​មួយ​នៅ​កោះ​តៃវ៉ាន់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ធ្នូ​ម្សិលមិញ​នេះ​។ អគ្គិភ័យ​ដ៏​រន្ធ​.​ត់​នេះ​កើតឡើង​នៅ​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​ក្នុងស្រុក Fengyuan នៃ​ក្រុង Taichung​។…

មនុស្ស​ចំនួន ៤​នាក់​បាន​ស្លា​.​ប់ និង២​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​ចេះ​រោងចក្រ​មួយ​នៅ​កោះ​តៃវ៉ាន់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ធ្នូ​ម្សិលមិញ​នេះ​។

អគ្គិភ័យ​ដ៏​រន្ធ​.​ត់​នេះ​កើតឡើង​នៅ​រោងចក្រ​ផលិត​ម៉ាស៊ីនត្រជាក់​ក្នុងស្រុក Fengyuan នៃ​ក្រុង Taichung​។ របាយការណ៍​បឋម​បង្ហាញ​ថា ការ​ខ្វះ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​អាច​ជា​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​។

មានការ​សង្ស័យ​ថា ផ្កាភ្លើង​ចេញពី​ទុយោ​ផ្សារ​បង្ក​ការ​ឆេះ​សារធាតុ​គីមី​នៅ​ជាន់​ទី ២​។ ខណៈ​អគ្គិភ័យ​ឆាបឆេះ​ជាន់​ទី ២ បុគ្គលិក ៥​នាក់​បាន​រត់គេច​ខ្លួន ដោយ​ម្នាក់​រង​របួស​រលាក​ធ្ងន់​។

បុគ្គលិក៤​នាក់​ទៀត​ជាប់​នៅ​ជាន់​ទី២ និង​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​ពន្លត់​អគ្គិភ័យ ប៉ុន្តែ​ពួក​គេ​បាន​ស្លា​.​ប់​ពេក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

ក្រុម​ស៊ើបអង្កេត​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​នៅ​ថ្ងៃ​សុក្រ​ទី ៣០ ធ្នូ ដើម្បី​សាកសួរ​កម្មករ និង​ពិនិត្យ​មើល​ថា​តើ​អគ្គិភ័យ​កើតឡើង​ដោយ​របៀប​ណា​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ