ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ធាន​បក្ស​កាន់​អំណាច​ ស្នើ​សមាជិក​កុំ​ឲ្យ​រើសអើង​បក្ស​តូច​​ៗ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ខួប​អនុស្សាវរីយ៍៦៦ឆ្នាំ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយប្រហារ​មេ​បក្ស​ប្រឆាំង ​ដែល​ថ្មី​ៗ​បាន​ថ្លែង​រើ​ង​អើ​ង​នឹង​វាយប្រហារ​ បណ្តា​​គណបក្ស​តូច​ផ្សេង​ទៀត​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​កន្លង​មក​ ។

​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​ថា​ អ្នក​មិន​ធ្លាប់​ឈ្នះ មិន​ទាន់​ឈ្នះ​ផង មើលងាយ​បក្ស​តូច​ៗ​សោះ​ ។ ខ្ញុំ​ស្នើ​សមាជិក សមាជិកា កុំ​មើលងាយ​បក្ស​តូច​ៗ ដែល​មាន​អ្នកគាំទ្រ​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​» ​។

​សម្តេច​ប្រធាន​បាន​ទទួលស្គាល់​ថា មន្ត្រី​និង​ថ្នាក់ដឹកនាំ​របស់​បក្ស​ប្រជាជន នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មិន​ទាន​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ វា​មាន​ន័យ​ថា «មន្ត្រី​របស់​យើង​មិនមែន​សុទ្ធតែ​ល្អ​ឥត​ខ្ចោះ​ទាំង​អស់នោះ​
ទេ​» អ៊ីចឹង​ហើយ ​បានជា​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ និង​អនុវត្ត​ការ​ធ្វើកំណែ​ទម្រង់​មួយ​​ចំនួន​កន្លង​មក ​។

​សម្តេច​តេ​ជោ​​​បញ្ជាក់​ថា ពាក្យ​សម្តី​របស់​បក្ស​ប្រឆាំង​ ដែល​វាយប្រហារ​គណបក្ស​តូច​ៗ​កន្លង​មក ​គឺ​មាន​ច​រិ​ក​លក្ខ​ណៈ​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​ប្រទេស ព្រោះ​ប៉ុន្តែ​ពាក្យ​សម្តី​របស់​ពួក​គេ​ញុះ​ញង់ បំបែកបំបាក់​ ។ ​សម្តេច​ហ៊ុន សែន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​សុំ​ប្រកាស​ថា មិន​អនុញ្ញាតិ​ឲ្យ​នរណា​ម្នាក់​បំផ្លាញ​សន្តិភាព​របស់​យើង​ទេ​» ​។

​លោក កឹ​ម សុខា កន្លង​ទៅ​ថ្មី​ៗ​នេះ​ថ្លែង​ថា ​ការ​ដែល​ម្ចាស់​ឆ្នោត​បោះ​ឆ្នោត​ឲ្យ​គណបក្ស​តូច​ៗ​ គឺជា​ការ​បង្ហិន​សន្លឹក​ឆ្នោត ​ដោយសារ​តែ​បក្ស​ទាំងនោះ ​គ្មាន​អ្នកគាំទ្រ​នោះ​ទេ​ ។