ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណានេះ? ម្តេចមកចង​កំហឹ​ងម្តងហើយម្តងទៀត​ ជាមួយ​ថ្មទៅ​​វិញ…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​នាំ​គ្នា​វាយ​បំផ្លាញ​រូបសំណាក​នាង​កេ​ន្ន ដែល​សាងសង់​ជា​ជំហរ​៣​នាក់​នៅ​លើ​រង្វង់​មូល ស្ថិត​ក្នុង​សួនច្បារ​ព្រែក​មហាទេព ក្នុង​សង្កាត់​ស្វាយ​បោ ក្រុង​បាត់ដំបង ដែល​គេ​អះអាង​ថា បាន​កើតឡើង​នៅ​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ មិថុនា ២០១៧​។

សេចក្តី​រា​យក​រណ៍​បន្ត​ថា រូបសំណាក​នាង​កេ​ន្ន​ឈរ​៣​នាក់​នេះ ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយបំបាក់​ដៃ និង​ក្បាល​ម្ដង​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​អាជ្ញាធរ​មិន​ទាន់​បាន​ជួសជុល​ផង ឥឡូវ​ត្រូវ​ជន​ទុច្ចរិត​វាយ​កម្ទេច​សារ​ជា​ថ្មី រហូត​បាក់​ធ្លាក់​ពីលើ​រង្វង់​មូល​តែម្ដង​។

គួរ​បញ្ជាក់​ថា កាលពី​ចន្លោះ​យប់​ថ្ងៃ​ទី​១៦ ទៅ​១៧ មិថុនា កន្លង​ទៅ (​ជាង​មួ​យស​ប្ដា​ហ៍​មុន​) ឃើញ​ជន​មិន​ស្គាល់​មុខ បាន​វាយ
បំផ្លាញ​រូបសំណាក​ស្ត្រី​ទូល​កណ្ដាប់​ស្រូវ​ម្ដង​ហើយ​នៅ​សួនច្បារ​ច្រមុះជ្រូក​ខាងជើង​ផ្សារណាត់ តាម​បណ្ដោយ​ផ្លូវ​លេខ​៣ ចំ​កណ្ដាល​ក្រុង​បាត់ដំបង​តែ​ម្ដង តែរ​ហូ​មក​ដល់​ពេល​នេះ អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច ហាក់​មិន​ទាន់​ស្រាវជ្រាវ​រកមុខ​សញ្ញា​ក្រុម​ជន​ទុច្ចរិត​វាយ​បំផ្លាញ​រូបសំណាក​តាម​សួនច្បារ​សាធារណ​:​ឃើញ​នៅឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​បាន​អះអាង​ថា លោក​បាន​ស្នើ​ឲ្យ​កម្លាំង​សមត្ថ​កិច្ច ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ ។