ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​បុក​គូថ​បា​ឡែ​ន នៅ​លើ​ស្ពាន​អាកាស​៧​មក​រា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហើយ​ព្យាយាម​វ៉ា​ជែង តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ពីក្រោយ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហើយ​ព្យាយាម​វ៉ា​ជែង តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ ត្រង់​ចំណុច​ខាងលើ​ស្ពាន​អាកាស ៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៣១៣៨ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បើក​មក​ពីក្រោយ​មួយ​គ្រឿង​ទៀត​ម៉ាក ឡិច​ស៊ី​ស RX៤០០ ពណ៌​ស្ករ  ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៥៩៨៨ ដែល​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​ក្នុង​ល្បឿន​លឿន ហើយ​ព្យាយាម​វ៉ា​ជែង​ខាងស្តាំ​រថយន្ត​បា​ឡែ​ន​ខាងលើ​តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ចំ ចំហៀង​ខាងស្តាំ​បណ្តាល​ឲ្យ​ក្រពឹត​យ៉ាងដំណំ ចំណែកឯ​រថយន្ត​បង្ក រង​ការ​ខូចខាត​បែក និង​ក្រពឹត​កាង​ខាង​មុខ​ចំហៀង​ខាងឆ្វេង​។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បង្ក​ឲ្យ​មាន​អ្នក​ទទួល​រង​របួស​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​ពីរ​បាន​ចុះ​មក​និយាយ​ចរចា​គ្នា ​ដោយ​ភាគី​ខាង​រថយន្ត​បង្ក​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្យាយាម​យក​រថយន្ត​រង​គ្រោះ​ទៅ​ជួសជុល​ឲ្យ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕