ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេស៖ លោក ឈីង កាំង ជំនួស​លោក វ៉ាង យី

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេសចិន៖ កាសែត និងទូរទស្សន៍រដ្ឋចិន បានផ្សាយថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ ប្រទេសចិន បានសម្រេចផ្លាស់ប្តូរ​រដ្ឋមន្ត្រីការបរទេស…

ប្រទេសចិន៖ កាសែត និងទូរទស្សន៍រដ្ឋចិន បានផ្សាយថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ ប្រទេសចិន បានសម្រេចផ្លាស់ប្តូរ​រដ្ឋមន្ត្រីការបរទេស ដោយតែងតាំង​លោក ឈីង កាំង ជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក វ៉ាង យី។ លោក វ៉ាង យី អាយុ ៦៩ឆ្នាំ បានកាន់តំណែង​ជារដ្ឋមន្ត្រីការបរទេសចិន ចាប់តាំងពីឆ្នាំ២០១២​។​

មានអាយុ ៥៦ឆ្នាំ លោក ឈីង កាំង ​ជា​ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាម៉េរិក។ លោកបាន​ក្លាយជាសមាជិកនៃគណៈកម្មាធិការកណ្តាលនៃគណបក្ស​កុម្មុយនីស្តចិន នៅក្នុង​សមាជជាតិ លើកទី២០ កាលពី​ខែតុលា ឆ្នាំ២០២២។

នៅក្នុង​សមាជជាតិ លើកទី២០ កាលពី​ខែតុលា ឆ្នាំ២០២២ ចិន​ក៏បាន​សម្រេចផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រីថ្មី គឺ​លោក លី ឈាង ( Li Qiang ) នឹងត្រូវឡើងកាន់តំណែង​ជានាយករដ្ឋមន្ត្រី​ថ្មីរបស់​ចិន នៅខែមីនា​ ឆ្នាំ២០២៣ ជំនួស​លោក លី ខឺាឈាង​។ ដោយឡែក​ លោក ស៊ី ជិនពីង ត្រូវបាន​សមាជជាតិ បានកែប្រែច្បាប់ ឱ្យ​លោក បន្តតំណែង​ជាប្រធានាធិបតីចិន អស់មួយជីវិត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ