ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ត្រូវ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ «​សូម​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង និង​ស្ថាប័ន​ជំនាញ​ត្រូវតែ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ផង​ដែរ​»

ខេត្តកំពង់ចាម ៖ «​សូម​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង និង​ស្ថាប័ន​ជំនាញ​ត្រូវតែ​ប្រឹងប្រែង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ផង​ដែរ​» នេះ​ជា​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ២០១៧ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។ ដោយ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត មាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ចូលរួម​ច្រើន​កុះករ​។

លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត ដែល​ត្រូវ​បាន​ចូល​និវត្ត​បាន​ថ្លែង​ថា ការងារ​ផ្តល់​សេវា​គ្រប់​ទីកន្លែងក្នុង​ខេត្ត​កាន់តែ​មាន​ភាពល្អ​ប្រសើ​ឡើង និង​មានការ​ផ្លាស់​ប្តូរ​ជាទី​មោ​ទនៈទាំ​ង​របៀប​ធ្វើ​ការងារ ទាំង​ឥ​រិយា​ប​ថ​របស់​អ្នក​ផ្តល់​សេវា និង​អ្នក​ទទួល​សេវា​។ ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយគឺ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​នីតិវិធី​នៃ​ការ​ស្នើ​សុំ​សេវា​នេះ​មាន​លក្ខណៈសាម​ញ្ញា ងាយស្រួល មាន​ភាព​ច្បាស់លាស់​ចំពោះ​តម្លៃ​សេវា លឿន តម្លាភាព ប្រសិទ្ធភាព និង​កាត់បន្ថយ​បាន​នូវ​បញ្ហា​ជា​ច្រើន​ដែល​ធ្លាប់​កើត​មាន​កាលពីមុន​មក​។

លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​ត្រូវ​បាន​តែងតាំង​ថ្មី​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​៖១-​ប្តេជ្ញា​ខិតខំ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចុះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។២-​ប្តេជ្ញា​គោរព​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​កម្មវិធី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត  របស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ៣-​ខិតខំ​គោរព និង​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ ចង្អុលបង្ហាញ និង​ទទួលយក​រាល់​ការ​ផ្តល់​នូវ​អនុសាស៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​ថ្នា ក់​ដឹកនាំ​ក្រសួង​ឲ្យ​បាន​ល្អ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​ក្នុង​ការ​បំពេញ​ភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

បន្ទាប់​មក​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការ​តែងតាំង​លោក គួ​ច ចំរើន ពី​អគ្គនាយករង​នៃ​អគ្គនាយករ​ដ្ឋា​ន​រដ្ឋបាល​ក្រសួងមហាផ្ទៃ មក​ទទួល​មុខ​តំណែង​ជា​អភិបាលខេត្ត​កំពង់ចាម​ជំនួស​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​ដែល​ត្រូវ​ចូល​និវត្ត​។ ជាមួយ​នោះ​មានការ​តែងតាំង​អភិបាលរង​ខេត្ត ចំនួន​៣​រូប​ទៀត​មាន​៖ ១-​លោក ហាន សុ​កល ២-​លោក ហេង វ​ណ្ណី និង​លោកស្រី ស្រី គឹ​ម​ឆ​យ​។សម្តេច​ក្រឡាហោម ស ខេ​ង មាន​ប្រសាសន៍​បន្ត​ថា ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​កន្លង​ទៅ​នេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​ក្រសួងមហាផ្ទៃ​ក៏​បាន​ប្រកាស​ទទួលស្គាល់​មេឃុំ​ចៅសង្កាត់​ថ្មី ដែល​បាន​ជាប់​ឆ្នោត​ផង​ដែរ​។

អភិបាលខេត្ត​ដែល​ត្រូវ​តែងតាំង​ថ្មី​ធ្វើ​យ៉ាងណា​ខិតខំ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ បាន​ល្អ​ប្រសើរ ត្រូវ​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​តែ​ទប់ស្កាត់ អំពើ​ប្លន់ បង្ក្រាប​គ្រឿងញៀន ពង្រឹង​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ឲ្យ​បាន​ល្អ បង្ក្រាប​ល្បែងស៊ីសង​គ្រប់ ប្រភេទ ទប់ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​ត្រូវ​តែ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ដើម្បី កាត់​បន្ថយ​ការ​ស្លាប់​។ មិនតែប៉ុណ្ណោះ​ត្រូវ​តែ​ប្រឹងប្រែង​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​បាន​ល្អ​ប្រសើរ​៕