ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​បាន​ម្តង​ញ៉ាម​ទៅ​ទៀត ម្តាយ​នាង​ទាន់​ក្របួច​ជាប់​…

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ឃើញ​នាង​នៅផ្ទះ​ម្នាក់ឯង​ឡើង​ទៅ​ចាប់រំលោ.ភ​រហូត​បាន​ស​ម្រ​ច​ម្តង​ហើយ​នាង​មិន​មាត់​លើក​ក្រោយ​ទៅ​ម្តងទៀត​ត្រូវ​ម្តាយ​នាង​មក​ទាន់​ចាប់​ក្របួច​ប្រគល់

ខេត្តកំពង់ស្ពឺ ៖ ឃើញ​នាង​នៅផ្ទះ​ម្នាក់ឯង​ឡើង​ទៅ​ចាប់រំលោភ​រហូត​បាន​ស​ម្រ​ច​ម្តង​ហើយ​នាង​មិន​មាត់​លើក​ក្រោយ​ទៅ​ម្តងទៀត​ត្រូវ​ម្តាយ​នាង​មក​ទាន់​ចាប់​ក្របួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​។​លោក​អនុសេនីយ៍ឯក មិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ មិថុនា ២០១៧ វេលា​ម៉ោង​៥ និង​០៥​នាទី ស្ថិត​ក្នុងភូមិ​ក្រាំង​ស្ពឺ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ រីឯ​ជនសង្ស័យ​ឈ្មោះ សំ សំ​អុល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ស​-​ស​-​ល ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ជា​មនុស្ស​បាត់បង់​ស្មារតី​) រស់នៅ​ភូមិ​ជាមួយ​គ្នា​។

លោក​អធិការរង​បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​ម្តាយ​នារី​រង​គ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយ​ពេល​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​ឡើង​លើ​ផ្ទះ​របស់​ខ្លួន​(​កន្លែង​កើតហេតុ​) ដោយ​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​របស់​គាត់​ដែល​មាន​សតិ​មិន​គ្រប់ តែ​ដោយសារ​គាត់​មក​ទាន់​ជន​នេះ​ប្រុង​រត់គេច​ក៏​ត្រូវ​បាន​គាត់​រួម​នឹង​សាច់ញាតិ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ហ​ច​ជនសង្ស័យ​រូប​នេះ​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៧ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ រូបគេ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​រង​គ្រោះ​បាន​សម្រេច​ម្តង​ហើយ​។ ជនសង្ស័យបន្ត​ថា ក្រោយ​ធ្វើ​សកម្មភាព​រួច​រូបគេ​បាន​លួងលោម​នារី​រង​គ្រោះ​ដោយ​មិន​ឲ្យ​យក​រឿង​នេះ​ប្រាប់​អ្នក​ណា​ឡើយ ពេល​នោះ​ខ្លួន​គិត​ថា នារី​រង​គ្រោះ​មិន​យក​រឿង​របស់​ខ្លួន​ទៅ​ប្រាប់​អ្ម​ក​ណា​ឡើយ​។

រហូត​នៅ​យប់​កើតហេតុ​រូប​ខ្លួន​បាន​លប​ឡើង​ទៅ​លើ​ផ្ទះ​រក​រំលោភ​នាង​ម្តងទៀត តែ​ពេល​កំពុង​រៀបចំ​បើក​ប្រតិបត្តិការ​ត្រូវ​ម្តាយ​នាង​មក​ទាន់ ហើយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ទាំង​យប់​។ លោក មិច សុ​ភាន់ បាន​បញ្ជាក់​ថា​ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា​២០១៧ ព្រមទាំង​បាន​ច​ឆ្លើយ​សារភាព​ទួល​ស្គាល់​កំហុស​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​នារី​រង​គ្រោះ​មែន​។ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​ជន​ចាត់ការ​បន្ត​តាម​នីតិវិធី​៕