ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឆក់​កាបូប ទៅ​តុល​ាការ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជាប់ចោទ​ពី​បទ​ឆក់​កាបូប ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ ។

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជាប់ចោទ​ពី​បទ​ឆក់​កាបូប ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ នេះ ។

លោក​វរសេនីយ៍ទោ ខែ​ម សុ​ភ័​ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ៖ ជនសង្ស័យ​ត្រូវ​ចាប់​ឃាត់ខ្លួន​ឈ្មោះ សូ ស៊ិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ពុំ លី​ជឺ ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ប្អូនថ្លៃ​ឈ្មោះ អ៊ុ​ន សុ​ភ័​ក្ត្រា  បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេ​ល​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៧ ខ្លួន​បាន​ជិះ​ម៉ូតូឌុប​ប្អូនថ្លៃ​មក​ពី​ហូប​ស៊ុប លុះដល់​ផ្លូវលំ​មុខ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​មាន​ជនល្មើស​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ មិន​ស្គាល់​ស៊េរី មក​ពីក្រោយ ឆក់​យក​កាបូប​លុយ​របស់​ប្អូនថ្លៃ ដែល​ក្នុង​កាបូប​មាន ទូរស័ព្ទ​ដៃ​ម៉ាក IPhone៦ មួយ​គ្រឿង ប្រាក់​ដុល្លារ​២៥០​ដុល្លារ ប្រាក់​ខ្មែរ​៥​ម៉ឺន​រៀល ខ្សែ​.​កមួយ​ខ្សែ តម្លៃ​២០០​ដុល្លារ ។ លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា ៖ ក្រោយ​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ និង​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក តេ​ង សា​ម៉ៃ ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ លោក​បាន​ដឹកនាំ​ក​ម្លាំ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ សូរ ស៊ិ​ន នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សូរ ស៊ិ​ន បាន​សារភាព​ថា ៖ រាល់​ការ​ធ្វើ​សកម្មភាព​បទល្មើស គេ​តែង​ធ្វើ​ជាមួយ​បក្ខពួក​គេ​ម្នាក់​ទៀត​ឈ្មោះ បឺ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​ោ​ស​ភ័​ណ (​ជាប់​ពន្ធនាគារ​) ធ្លាប់​ធ្វើ​សកម្មភាព ឆបោក​ពលរដ្ឋ​នៅ​ស្រុក​ស្វាយចេក ១​លើក និង​ប្រព្រឹត្ត​អំពើ​លួច ៤​លើក នៅ​ដើមខែ​មិថុនា​ឆ្នាំ​នេះ ឆក់​កាបូប ១​លើក នៅ​ក្រុង​សិរី​សោភ័ណ ។​ ​លោក​វរសេនីយ៍ទោ ខែ​ម សុ​ភ័​ណ បាន​បញ្ជាក់​ថា ៖ ជនសង្ស័យ​ឈ្មោះ សូរ ស៊ិ​ន គឺជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្មភាព ឆក់ លួច ជា​ច្រើន​លើក សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ទីបំផុត​គេ​អស់លក្ខណ៍ ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច ។

ហើយ​មាន​បណ្តឹង​របស់​ជន​រង​គ្រោះ រួម​ទាំង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នោះ កម្លាំង​នគរបាល​ជំនាញ​របស់​លោក បាន​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕