ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Eden Hazard បង្កើត​ក្លិប​បាល់ទាត់​ថ្មី​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

កីឡាករ Eden Hazard (Chelsea FC), Yohan Cabaye (FC Crystal Palace), Demba Ba (Shanghai Greenland Shenhua FC) និង​អតីត​កីឡាករ​របស់​ក្លិប Lille

កីឡាករ Eden Hazard (Chelsea FC), Yohan Cabaye (FC Crystal Palace), Demba Ba (Shanghai Greenland Shenhua FC) និង​អតីត​កីឡាករ​របស់​ក្លិប Lille បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Al Ahli របស់​អា​រ៉ាប់​រួម​កីឡាករ Moussa Sow បាន​បោះទុន​វិនិយោគ​បង្កើត​ក្លិប​ថ្មី​នៅ​ទឹកដី​អា​មេ​រិ​ក​ឈ្មោះ​ថា San Diego Zest FC ។ ក្លិប​នេះ​នឹង​ត្រូវ​លេង​ជា​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ​អា​មេ​រិ​ក​ខាងត្បូង North American Soccer League (NASL) ដែល​ជាលី​គ​ទី​២​របស់​អា​មេ​រិ​ក​នៅ​រដូវ​កាល​ក្រោយ ។ 

Eden Hazard និយាយ​ថា​៖«San Diego គឺជា​ទីក្រុង​ស្រស់​ស្អាត​មួយ​ក្នុង​ចំណោម​ទីក្រុង​ផ្សេង​ទៀត​នៅ​អា​មេ​រិ​ក ។ ខ្ញុំ​និង​មិត្តភក្តិ​មួយ​ចំនួន​ក៏​សម្រេចចិត្ត​បោះទុន​វិនិយោគ​បង្កើត​ក្លិប​បាល់ទាត់​ក្នុង​ទីក្រុង​នេះ ។ យើង​ពិតជា​អន្ទះសារ​ចង់ឱ្យ​ក្លិប San Diego Zest FC បង្ហាញខ្លួន​លើ​ទីលាន​បាល់ទាត់ » ។ ក្លិប San Diego Zest FC នឹង​លេង​នៅ​ទីលាន​សាកលវិទ្យាល័យ​San Diego​រហូត​ទាល់តែ​ពហុ​កីឡដ្ឋាន​របស់​គេ​សាងសង់​រួចរាល់ ៕