ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​​ បាន​​រក​ឃើញ​​មិន​ចេះ​តិចព្រឹកមិញ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​​​ថា ក្រោយ​ពី​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​រួម​មាន ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ សហការ​អាជ្ញាធរ​ខណ្ឌចំការមន បានធ្វើការ​​ឆ្មក់​ចូលបង្ក្រាប​​ទីតាំង​ឃ្លាំង​ស្តុក និង​ចែក​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​​​ថា ក្រោយ​ពី​​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​រួម​មាន ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ សហការ​អាជ្ញាធរ​ខណ្ឌចំការមន បានធ្វើការ​​ឆ្មក់​ចូលបង្ក្រាប​​ទីតាំង​ឃ្លាំង​ស្តុក និង​ចែក​ចាយ​​គ្រឿងសម្អាង​មួយ​កន្លែងនោះ​បាន​រក​ឃើញ​ថា មាន​គ្រឿងសម្អាង​ចំនួន​ជាង​៤០​​ប្រភេទ និង​មាន​​​ជាង​​៥០០កេស ដែល​កំពុង​​សង្ស័យ​​សុទ្ធតែ​នាំចូលដោយ​ខុសច្បាប់ និងមិនទាន់ដឹងថា គ្រឿងសម្អាងទាំងនោះក្លែងក្លាយ ឬក៏សុទ្ធនោះទេ ខណៈ​​​កម្លាំង​បានដក​​មួយមុខៗ​ យកទៅធ្វើការពិសោធន៍​​បន្ត ។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៩ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២០B​និង​២០C ផ្លូវ​លេខ​៣28 ក្រុម​២៤ ភូមិ​៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ដែល​មាន​ម្ចាស់​ឈ្មោះ​រ៉ែ​ន ឡេ​ង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​អាជីវករ ស្នាក់​នៅផ្ទះ​ទីស្តុកអីវ៉ាន់ខាងលើ ​។

ប្រភព​​ដដែល​បន្ត​ថា កម្លាំង​បាន​រក​ឃើញ​គ្រឿងសម្អាង​​ដែល​​លួច​ស្តុក​ទុក សម្រាប់​​ចែកចាយ​ទាំងនេះ ដែល​ភាគច្រើន​មាន​ជាប្រភេទ​​ឡេ​លាប​​ស្បែក, សាប៊ូ​គ្រប់​ប្រភេទ, ម្សៅ​លាប រួម​ទាំង​គ្រឿងសម្អាង​ផ្សេង​ៗ​ទៀត ដែល​មាន​រហូត​​​​​ចំនួន​ជាង​៤០​ប្រភេទ និង​​​ជាង​៥០០​កេះ​ឯណោះ ។ គ្រឿងសំអាង​ទាំង​អស់នេះ បាន​នាំ​ចូល​មក​ពី​ប្រទេស​សាំង​ហ្គា​ពួរ​, ប្រទេស​ថៃ​, ប្រទេស​ម៉ា​ឡេ​ស៊ី​, និង​​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ ។ នេះ​បើ​យោង​ទៅ​តាម​ពិនិត្យ​ឃើញ​លើ​សំបក​ដប ឬ​កំប៉ុង​ទាំងនោះ ។

បច្ចុប្បន្ន ផលិត​ក្លែង​ក្លាយ​ទាំង​នេះ ​និង​ស្ត្រី​ម្ចាស់​​ទីតាំង​​ ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ចាត់ការ​ទៅ​តាម​ច្បាប់ និង​បិទ​ទីតាំង​ខាងលើ​ជា​បណ្តោះអាសន្ន ។

ជា​ចុង​ក្រោយ លោក​ឧត្តមសេនីយ៍ត្រី អនុប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ក៏​សូម​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បណ្តារ​អ្នក​សារព័ត៌មាន​ទាំងអស់ មេត្តា​ជួយ​សហការ​ផ្តល់​ជា​ព័ត៌មាន ជា​ពិសេស​យើង​ត្រូវការ​មានការ​ចូលរួម​អំពី​សំណាក់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​ទាំងអស់​ឱ្យ​បានដឹង​ថា​មាន​ទីតាំង​ណាខ្លះ ដែល​បិទទ្វារ​ជិត ឬ​មានការ​សង្ស័យ ឬ​នៅ​កន្លែង​ណា​មានការ​លាក់​​លៀម​ ត្រូវ​រាយការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​ជា​បន្ទាន់ ។