ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​ណាស់​…​បែរជា​ពពាក់​ព​ពួន​គ្នា​ធ្វើ​រឿង​បែប​ហ្នឹង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឱ្យ​ប្រើប្រាស់

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៦​នាក់​រួច​យក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំនុច​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន​ទី​១-​ឈ្មោះ  កែវ សំណាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រ​គ្មាន ទីលំនៅ ភូមិ​វាល សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប  ជា​អ្នក​សំរួល (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​២-​ឈ្មោះ សំ ប៊ុ​ន​ធឿ​ន ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ជា​អ្នក​ចាត់ចែង (​មាន​សារធាតុ​ញៀន​ខ្លួន​), ទី​៣-​ឈ្មោះ គុណ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀម រាប ជា​អ្នក​ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៤-​ឈ្មោះ រី ផា​ន់​ម៉ៃ ភេទ​ស្រី​អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ជា​អ្នក​ប្រើប្រាស់ (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៥-​ឈ្មោះ ដួង ហុង​លៀម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ជា​អ្នក​ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៦-​ឈ្មោះ ព្រហ្ម សុភ​ក្តី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ជា​អ្នក​ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ជំនាញ​បាន​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១​កញ្ចប់​ស្មើនឹង​ទំងន់​០,០១​ក្រាម ទាំង​សំបក​, ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង​, ខ្នោះដៃ​១​គូ​, កាំបិត​២​ដើម និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕