ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់អគ្គិសនីទូទាំងប្រទេស​ ដោយសារ​…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អគ្គិសនី​កម្ពុជា​សូម​ជម្រាប​ជូន​ថា​ នៅ​ថ្ងៃ​ទី២៧ ​មិថុនា​ ​នៅ​វេលា​ម៉ោង​០១ និង៥៥​នាទី​ថ្ងៃត្រង់ មាន​ករណី​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​តាកែវ ខ្សែ​បញ្ជូន​មក​រាជធានី​ភ្នំពេញ បណ្តាលឱ្យ​ប៉ះពាល់​ដល់​ខ្សែបណ្តាញ​បញ្ជូន​ជាតិ​ ធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ទូ​ទាំង​ប្រទេស ​។

ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ពិនិត្យ និង​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​។

អាស្រ័យ​ហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យា​ស្រ័យ ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនីនេះ​​ដោយ​អនុគ្រោះ ​។